ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន បុរស​ម្នាក់​ស្រវឹង​ទាញ​កាំភ្លើង​អាកា​បាញ់បោះ​សេរី ​

សមត្ថកិច្ច​ឃាត់ខ្លួន បុរស​ម្នាក់​ស្រវឹង​ទាញ​កាំភ្លើង​អាកា​បាញ់បោះ​សេរី ​

មណ្ឌលគិរី ៖ បុរស​ម្នាក់ ពេល​ផឹកស៊ី​ស្រវឹង បាន​យក​កាំភ្លើង​ម៉ាក​អាកា​៤៧ មួយ​ដើម​មក​បាញ់រះ ដោយ​សេរី​នៅលើផ្ទះ​របស់ខ្លួន​អស់​ជា ច្រើន​គ្រាប់ ដោយ​គ្មាន​ខ្លាចញញើត​នឹង​អាជ្ញាធរ​មូលដ្ឋាន ត្រូវបាន​នគរបាល​ស្រុក​កោះ​ញែក ឃាត់ខ្លួន​បញ្ជូនមក​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ក្នុងភូមិ​ជី​មៀត ឃុំ​ណង​ឃី​លឹក ស្រុក កោះ​ញែក​។​
​សាក្សី​នៅក្នុង​ភូមិ​កើតហេតុ បាន​និយាយថា កាំភ្លើង​ដែល​ជនសង្ស័យ យកមក​បាញ់រះ​នេះ គឺ​រើស​បាន​នៅតាម​ព្រៃ​ព្រេច ដែល​គាត់​ដើរទៅ​ស្រែចម្ការ កាលពីមុន​ថ្ងៃកើតហេតុ ៤-៥​ថ្ងៃ ដោយ​មិនបាន​យកទៅ​ប្រគល់ជូន​សមត្ថកិច្ច​ឡើយ ព្រោះ​ខ្លាច​គេ​សួរនាំ​ច្រើន​។
ជនសង្ស័យ​ដែល​បាន​យក​កាំ ភ្លើង​អាកា​៤៧ បាញ់បោះ​ដោយ​សេរី អស់​១៤​គ្រាប់​ខាងលើ មានឈ្មោះ​ឡៃ ម៉ៃ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​៕
Mon1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya