ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្លន់​អាជីវករ លក់​មាស និង​ប្ដូរប្រាក់ យក​អស់​ជាង​១០​ដំឡឹង ៤​ពាន់​ដុល្លារ និង ១០​លាន​រៀល

ប្លន់​អាជីវករ លក់​មាស និង​ប្ដូរប្រាក់ យក​អស់​ជាង​១០​ដំឡឹង ៤​ពាន់​ដុល្លារ និង ១០​លាន​រៀល

​កណ្ដាល ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ ចំនួន​២​ដើម និង​ម៉ូតូ​មួយគ្រឿង ជិះ​ដេញតាម ប្លន់ អាជីវករ​លក់​មាស ដូរ​លុយ នៅ​ផ្សារ​កំពង់ចម្លង ស្រុក​លើកដែក ខេត្ដ កណ្ដាល ខណៈដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​ចេញពី​កន្លែង​លក់​ឆ្ពោះ​ទៅផ្ទះ​របស់ខ្លួន​កាល ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវលំ ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ។

 


​ជនរងគ្រោះ​ដែល​រង នូវ​អំពើ​ប្លន់ ខាងលើនេះ មានឈ្មោះ ឆេង ម៉ៅ ជា​អាជីវករ​លក់​មាស និង​ប្ដូរប្រាក់ នៅ​ផ្សារ កំពង់ចម្លង ។ ក្រុមចោរ​បាន​យក​អស់​គ្រឿងអលង្កា មាស សុទ្ធ​ជាង​១០​ដំឡឹង លុយ​ដុល្លារ ៤០០០​និង លុយ​ខ្មែរ​ជាង​១០​លាន​រៀល ។​

​ដោយឡែក ជនសង្ស័យ​វិញ មាន​គ្នា​ចំនួន​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី ពីរ​ដើម ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​ភ្ជង់​មកលើ​ស្ដ្រី​រងគ្រោះ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប ទៅផ្ទះ ហើយ​យក​ទ្រព្យសម្បត្ដិ​ទាំង​គ្រឿងអលង្កា និង លុយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។​

 
​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ ការសួរនាំ​នៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​៕xc x

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya