ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ ផ្ទុះ​ការតវ៉ា ករណី​សាលាក្រុង​កំពង់ឆ្នាំង រៀប​គម្រោង​សាងសង់​តូប​លក់ដូរ​នៅ​ផ្នែក​ខាងក្រៅ​ផ្សារ​ ​

អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ ផ្ទុះ​ការតវ៉ា ករណី​សាលាក្រុង​កំពង់ឆ្នាំង រៀប​គម្រោង​សាងសង់​តូប​លក់ដូរ​នៅ​ផ្នែក​ខាងក្រៅ​ផ្សារ​ ​

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​សាលាក្រុង​កំពង់ឆ្នាំង មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​រវាង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារលើ​ជាមួយ លោក ថូ ម៉ាក់ ប្រធាន​ក្រុមហ៊ុន ថូ ម៉ាក់​ដែលជា​ម្ចាស់​ដេញថ្លៃ​ម៉ៅការ សាងសង់​ផ្សារលើ ប្រមាណ​ជាង​១០០​នាក់ និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​អាជ្ញាធរខេត្ត លោក ស៊ុំ សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត  លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង និង លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ។​
​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ តំណាង​អាជីវករ​បាន​ឡើង​សំណូមពរ​ដល់​ក្រុមហ៊ុន​ថូ​ម៉ាក់ អោយធ្វើ​យ៉ាងណា​គោរព​អោយបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា ហើយ​សំណូមពរ​មិន​អនុញ្ញាតអោយ​មានការ​សាងសង់​តូប លក់​នៅ​ខាងក្រៅ​ផ្សារ​ទៀតឡើយ លុះត្រា​ណា​តែ​ចប់​កិច្ចសន្យា​រវាង​អាជីវករ និង​ក្រុមហ៊ុន​ថូ​ម៉ាក់ ព្រោះ​ខាង​អាជីវករ​បាន​ទិញ​តូប​លក់ដូរ​ពី​ក្រុមហ៊ុន​ថូ​ម៉ាក់ ក្នុង​តំលៃ​រាប់ពាន់​ដុល្លា ដែលមាន​អណ​ត្តិ​កុងត្រា​រយៈពេល​២៥​ឆ្នាំ ។
​ប្រភពពី​ក្រុមអាជីវករ​បានអោយដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០១៣​ដល់​២០១៤ ខាង​អង្គការ​ចៃ​ការបស់​ប្រទេស​ជប៉ុន​បានធ្វើការ​អភិវឌ្ឍន៍​សាងសង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកជំនន់ និង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​កំពង់ឆ្នាំង ព្រមទាំង​បានធ្វើការ​អភិវឌ្ឍន៍​សាងសង់​ប្រព័ន្ធ​លូ និង​ផ្លូវថ្នល់ ជុំវិញ​ផ្សារលើ ដោយ​ក្រាល​ការ៉ូឡា​អោយបាន​មាន សោ​ភ័​ណ្ឌ​ភាព​ស្អាត​ដែល​ក្នុងការ​សាងសង់​នោះ ខាង​អង្គការ​ចៃ​កា​តម្រូវអោយ​អាជ្ញាធរ ខេត្ត និង​ក្រុង​កំពង់ឆ្នាំង ដេញ​អាជីវករ​ដែល​លក់​នៅ​ខាងក្រៅ​ផ្សារ​ផ្នែក​ខាងត្បូង និង ខាងជើង​រុះរើ​តូប​ចេញ​ដើម្បី​សាងសង់ លុះ​ពេល​សាង​រួច ខាង​សាលាក្រុង​មាន​គម្រោង​រៀបចំ​សាងសង់​តូប​ខាងក្រៅ​សងខាង​ផ្សារ​ដោយ​ប្រក់​ដំបូល​មាន​ទទឹង​២,៨​ម៉ែត្រ​បួន​ជ្រុង​ចែកជា​៤​ប្លង់ ក្នុង​មួយ​ប្លង់​ឮថា លក់​ក្នុងតម្លៃ​២០០​ដុល្លា សរុប​តូប​មួយ​ប្លង់​ស្មើនឹង​៨០០​ដុល្លា លក់​អោយ​អាជីវករ​ខាងក្រៅ​ផ្សារ ដែល​បាន​រើ​តូប​ចេញ​ដើម្បី​សាងសង់​ប្រព័ន្ធ​លូ អោយចូល​លក់​វិញ ក្នុងនោះ​បើ​បង់លុយ​មុន​តំលៃ​ក្នុង​១​ប្លង់​២០០​ដុល្លា ៤​ប្លង់​៨០០​ដុល្លា (​ក្នុង​តូប​១) ចំពោះ​អ្នក​ដែល​មិនមាន​លុយ​អោយ​បង់​តាម​ខែ​ក្នុង​១​ប្លង់​ទំហំ ១,៤​ម៉ែត្រ ស្មើនឹង​៥​ម៉ឺន​រៀល ។ បន្ទាប់ពី​ឮដំណឹង​ថា​ខាង​សាលាក្រុង​មាន​គម្រោង​បែបនេះ ក្រុមអាជីវករ​លក់ដូ​រ​ខាងក្នុង​ផ្សារ បាន​ជំទាស់​មិនអោយ​មានការ​សាងសង់​តូប​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ​ទៀតឡើយ ព្រោះ​អាជីវករ​លក់​នៅ​ខាងក្នុង​ផ្សារ គឺ​បាន​ទិញ​តូប​ពី​ក្រុមហ៊ុន​ថូ​ម៉ាក់ ដោយ​ចំណាយ​ទឹកប្រាក់​រាប់ពាន់​ដុល្លា​ក្នុង​១​តូបៗ​និង​មាន​កុងត្រា​រយៈពេល​២៥​ឆ្នាំ ចំណែក​អាជីវករ​ខាងក្រៅ មិនបាន​ទិញ​តូប​ពី​ក្រុមហ៊ុន​ដូច​អាជីវក​រណ៍​ខាងក្នុង​ផ្សារ​ឡើយ គឺ​គ្រាន់តែ​ទិញ​ដី​ពី​អ្នកម៉ៅការ​ភាស៊ី​តែប៉ុណ្ណោះ ដូច្នេះ ទើប​មាន​ផ្ទុះ​ការតវ៉ា​បែបនេះ ។ ប្រភព​បន្ត​អោយដឹងទៀតថា កន្លងមក​ខាង​សាលាក្រុង​មាន​គម្រោង​សាងសង់​តូប​លក់ដូរ​អោយ​អាជីវករ​ខាងក្រៅ​ផ្សារ​នេះ ច្រើនដង​មកហើយ ប៉ុន្តែ​ក្រុមអាជីវករ​លក់ដូរ​ខាងក្នុង​ចុះ​តែ​ជំទាស់​ជាដាច់ខាត​រហូត​ធ្វើអោយ​អាជ្ញាធរខេត្ត​ឈឺក្បាល​លំបាក​ក្នុងការ​ដោះស្រាយ បញ្ហា​នេះ​កន្លងមក ឯកឧត្តម អភិបាលខេត្ត​បានរៀបចំ​គណៈកម្មការ​ដើម្បី​វាយតម្លៃ​និង​ជ្រើសរើស​វិធី​ណា​ដែល​អាច​ទទួលយកបាន​ទាំងសងខាង ប៉ុន្តែ​កន្លងមក​ខាង​សាលាក្រុង​នៅពេល​សម្របសម្រួល​ជាមួយ​អាជីវករ​ខាងក្នុង​ផ្សារ​មិនត្រូវ បានចេញ​សេចក្តីប្រកាស​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន ដើម្បី​ផ្អាក​អាជីវកម្ម​ដោយ​ចោទថា ក្រុមហ៊ុន​ថូ​ម៉ាក់ មិន​គោរព​កិច្ចសន្យា វាស់ដី​ចំណីផ្លូវ​ជុំវិញ​ផ្សា​រលក់​អោយ​អាជីវករ និង​មិន​ជួសជុល​កែលំអ​សោ​ភ័​ណ្ឌ​ភាព​តាម​កិច្ចសន្យា​ដូចជា​ករណី​ដំបូល​ធ្លុះធ្លាយ លូ​ស្ទះ​មិន​ហូរ​ទឹក និង​មានទឹក​ដក់​ស្អុយ​នៅ​ផ្នែក​ខាងក្រោយ​ផ្សារ​នៅ​រដូវភ្លៀង​ធ្លាក់​។   ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ថូ​ម៉ាក់​បានផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារពត៌មាន និង​អះអាងថា​នេះ​ជា​សមត្ថកិច្ច​របស់​អាជ្ញា​ធរ ខេត្ត និង​ក្រុង ព្រោះ​គាត់​បាន​ផុត​អណ​ត្តិ​ពី​ដៃ​គាត់​គឺ​គាត់​បានប្រគល់​អោយរ​ដ្ឋ​ហើយ គាត់​មិន​លូកដៃ​ក្នុង​រឿងនេះ​ទេ ។ ពាក់ព័ន្ធ​ការអភិវឌ្ឍន៍​ធ្វើ​តូប​អោយ​អាជីវករ​លក់ដូរ​ខាងក្រៅ លោក​ថា​ជា​រឿង​ភារកិច្ច​របស់​អាជ្ញាធរ ។
​ករណីនេះ​ធ្វើអោយ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សង្ស័យ និង​ចោទប្រកាន់ថា ខាងក្រោម​ហ៊ុន និង ខាង​អាជ្ញាធរ​ក្រុង ឃុបឃិត​គ្នា​ដើម្បី​សាងសង​តូប​ខាងក្រៅ​យក​លាភសក្ការៈ​ចែកគ្នា​ដាក់​ហោប៉ៅ ពីព្រោះ​នៅក្នុង​អណ​ត្តិ​អភិបាលក្រុង គ្រប់គ្រង​ដោយ​លោក​ហៃ មនោ​រម្យ​នេះ គេ​ឃើញ​ទីផ្សារ​២​កន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង​គឺ​ផ្សារ​ដើម​ស្រល់ ជាក់ស្តែង​ដូចជា​ផ្សារឆ្នាំង និង​ផ្សារ​ដើម​ស្រល់ នៅក្នុង​សង្កាត់​ផ្សារឆ្នាំង គឺ​ខាង​ផ្សារឆ្នាំង​គ្រប់គ្រង​ដោយ​លោក ផន សំបូរ និង​ខាង​ផ្សារ​ដើម​ស្រល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ដែល​ធ្វើអោយ​ផ្សារ​ដើម​ស្រល់​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ដែល​ធ្វើអោយប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ សោ​ភ័​ណ្ឌ​ភាព អនាម័យ និង ចរាចរណ៍ ដែល​ធ្វើអោយ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ហើយ​គេ​មិនដែល​ឃើញ​ខាង​សាលា​ក្រុងមាន​ចំណាត់ការ​សោះ ទោះ​ដេញ​ក៏​មិន​ចេញ​ដែរ​មានតែ​សាងសង់​បន្ថែម រហូតដល់​មាន​អាជីវករ​ខ្លះ​ចាក់​ជើង​សសរថ្ម​ទៀតផង និង​មាន​ការជួល​ដី​អោយ​សង់​តូប​តាង​ទំនិញ​លក់​ក្នុង​១​ឆ្នាំ​យកលុយ​២​ដង​គឺ​រដូវ​ទឹក​ឡើង​ម្តង រដូវប្រាំង​ម្តង ។  ចំណែក​នៅ​ផ្សា​រោងចក្រ​អឹម​និង​វ៉េ​ទួល​ក្រឡាញ់  អាជីវករ​បាន​បង្ហើប​អោយដឹងថា មាន​ម្ចាស់​គ្រប់គ្រង ដល់​ទៅ​២​ម្ចាស់​ក្នុងនោះ​ក៏​មានការ​វាស់ដី លក់ និង ជួល​ផងដែរ ។ រហូតមកដល់​ពេលនេះ អាជីវករ​និយាយថា លោក ហៃ មនោ​រម្យ ឆ្លៀតឱកាស​មក​គ្រប់គ្រង​ផ្សារលើ​មួយទៀត​ដើម្បី​ទាញ​ផលប្រយោជន៍ ដោយ​យក​លេស​ថា​រៀបចំ​សណ្តាប់ធ្នាប់ ។
​ជុំវិញ​បញ្ហា​ខាងលើ លោក ស៊ុំ សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ពន្យល់ថា បច្ចុប្បន្ន​ដោយមាន​ការ​ប្រទាំង​ប្រទើស​រវាង​អាជីវករ​ក្នុង​និង​ក្រៅ​ផ្សារ ខេត្ត​កំពុង​រក​វិធីសាស្ត្រ​ដោះស្រាយ ថា​គួរ​ធ្វើយ៉ាងណា និង​សំណូមពរ​អោយ​ក្រុមអាជីវករ​ទាំង​ក្នុង​និង​ក្រៅ​ផ្សារ​អត់ធ្មត់​សិន ។ ប៉ុន្តែ​អាជីវករ​បាន​ព្រួយបារម្ភ និង​សំណូមពរ​ដល់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ មេត្តាជួយ​អន្តរា​មន៍​ចំពោះ​ករណីនេះ​ផង ព្រោះ​មាន​គម្រោង​ហើយ​និង​ព្យាយាម​រហូតដល់​សម្រេច​ព្រោះនេះ​ជា​ប្រពៃណី​របស់​អ្នកដឹកនាំ ៕ គិរី ពេជ្រ DSC05454 DSC05460 DSC05443 DSC05450

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya