ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » រាលកៃ​កាំភ្លើង​ស្លាប់ ១ របួស ១ នៅ​សៀមរាប ​

រាលកៃ​កាំភ្លើង​ស្លាប់ ១ របួស ១ នៅ​សៀមរាប ​

សៀមរាប​៖ ប្រភពពី​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​បានអោយដឹង​ថា នៅវេលា​ម៉ោង ២​និង​៣០ នាទី ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី ២៥ ខែឧសភា មាន​ករណី​រាលកៃ​កាំភ្លើង​មួយ​ករណី នៅមុខ​សាលារៀន ញូវយ៉ក ស្ថិតក្នុង​ភូមិ​តាភុល សង្កា​ត ស្វាយដង្គំ ក្រុង​សៀមរាប បណ្ដាលអោយ​ស្លាប់​មនុស្ស​ម្នាក់ និង ម្នាក់​ផ្សេងទៀត​រងរបួស ។ ជនរងគ្រោះ​ស្លាប់ ឈ្មោះ ស៊ុម សំណាង ភេទ ប្រុស អាយុ 28​ឆ្នាំ មុខរបរ រត់​រឺ​ម៉ក រស់នៅ​ភូមិ ស្លរ​ក្រាម សង្កា​ត​ស្លរ​ក្រាម ក្រុង​សៀមរាប ចំណែក​ជនបង្ករ​ជា​ម្ចាស់​កាំភ្លើង​ឈ្មោះ ឌឹ​ប សំអាត អាយុ ៣០ ឆ្នាំ ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​ភស្តុ​សភារ និង ហិរញ្ញវត្ថុ ។ មុន​កើតហេតុ​ឈ្មោះ ឌឹ​ប សំអាត​បាន​ចេញពី​ក្លិប ហ្វី​លីង លុះ​ជិះ​ម៉ូតូ​ចេញមក​តាមផ្លូវ​ក៏​ដក​កាំភ្លើង​បាញ់​ឡើងលើ​លេង រួច​សៀត​ចូល​ចង្កេះ​វិញ ។ ប៉ុន្តែ​ពេល​សៀត​ចូល​ចង្កេះ​ក៏​រាលកៃ​ត្រូវ​ដៃ​ខ្លួនឯង និង ផ្លាត​គ្រាប់​ត្រូវ​ជនរងគ្រោះ​បណ្ដាល​អោយស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។ ជនបង្ក​ត្រូវបាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ចាត់ការ​តាមច្បាប់ ៕
11261678_398207433696523_1196146028906961015_n 11059918_398207413696525_7179232243005410872_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya