ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មាន​ជំងឺ​ប្រចាំកាយ​យក​កណ្ដៀវ​អារ​.​ក​ខ្លួនឯង​រហូតដល់​ស្លាប់​

មាន​ជំងឺ​ប្រចាំកាយ​យក​កណ្ដៀវ​អារ​.​ក​ខ្លួនឯង​រហូតដល់​ស្លាប់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​បាន​យក​កណ្ដៀវ​អារ​.​ក​ខ្លួនឯង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ងាវ រឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​។​

​ជនរងគ្រោះ​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​កន្លងមក​មានរ​បួស​ក្បាល​ដោយ​គេ​កាប់ ហើយ​ចេះតែ​ត្អូ​ន​ឈឺក្បាល រហូត​មានពេលខ្លះ​ប្រកាច់ និង​ដើរ​ស្រាត​ទៀតផង ។ នៅពេល​កើតហេតុ​ជនរង​គ្រោះ​បាន​ដេក​នៅផ្ទះ​របស់ខ្លួន​ជាមួយ​ប្រពន្ធ​រហូតដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរង​គ្រោះ​បាន​យក​កណ្តៀវ មក​អាក​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់​ប្រពន្ធ​ឃើញ​ក៏បាន​ស្រែកហៅ​បង​ប្អួ​ន​ផ្ទះ​ជិតខាង​ឲ្យ​ជួយ និង​បាន​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​រហូតមកដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​វេលា​ម៉ោង​៤​ទៀបភ្លឺ​ជនរងគ្រោះ​បាន​ស្លាប់​។ សព​ត្រូវបាន​ប្រពន្ធ​និង​ក្រុមគ្រួសារ​ដឹកយក​មក​ធ្វើបុណ្យ​នៅផ្ទះ ៕ច

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya