ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​

បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​

​ខេត្ដ​កណ្ដាល ៖ កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង សហ​ការណ៍​ជាមួយ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បើក​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ រួម​និង​វត្ថុតាង កាលពី​វេលា​វេលា​ម៉ោង ១២.០០​នាទី​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនសង្ស័យ ០៥ នាក់ ១-​ឈ្មោះ លី ធារ៉ា ហៅ ធា​រ៉ែ​ន ហៅ វ៉ិ​ត អាយុ ២៤ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ ហាក់ រក្សា ហៅ ម៉ាន ហៅ​មេសា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ មិន​ពិត​។​៣-​ឈ្មោះ ឃីម សុធា ហៅ អោក ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​ជនជាតិ ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣ នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។​ ៤-​ឈ្មោះ ថា ចាន់​ធី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​។​ ៥- ឈ្មោះ ហៀក បូរ៉ា ហៅ ប៉ុក ភេទ ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត អ្នក​ទាំង​២​នៅ​ភូមិ ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា​ជាមួយគ្នា ។​

​វត្ថុតាង​ដកហូត​បានរួម​មាន ៖ គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹក​កក​) ចំនួន ១៦ កញ្ចប់ ស្មើ​ទំងន់ ១.២២​ក្រាម និង​សម្ភារៈ​សំរាប់ វ៉ិ​ច​ខ្ចប់​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម នីតិវិធី​៕v

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya