ពោធិ៍សាត់៖: ប្រជាពលរដ្ឋមួយចំនួនដែលតែងតែរស៊ីដឹកក្រាក់គ្រញូងដែលសេសសល់ពីមុនមក តាមម៉ូតូជិះឆ្លងកាត់ផ្លូវរទេះចេញពីភ្នំយាយម៉ៅឆ្ពោះមកតាមច្រកអូរក្រសា បន្តតាមផ្លូវដើមផ្ចឹក ឆ្លងកាត់ភូមិព្រែក១ ឃុំសំរោងមកឡើងផ្លូវក្រហមស្ថិតក្នុងភូមិព្រហស្ថក្បាលឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធី៍សាត់។
ប្រភពពីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថាក្នុងរយះពេលដកស្ទូងរួចរាល់ទំនេរក៍នាំគ្នាទៅកាប់គាស់ឫសក្រាក់គ្រញូង ដឹកតាមម៉ូតូយកមកលក់គ្រាន់បានកម្រៃខ្លះយកមកចិញ្ចឹមឆ្នាំង ។នៅពេលដែលក្រុមខ្លួនចេញទៅព្រៃម្ដងៗមានចំនួន៥ទៅ១០ម៉ូតូ រយះពេលពីរទៅបីថ្ងៃទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុច អូរច្រកក្រសា មានអ្នកឈរចាំយកលុយចំនួនបីនាក់ស្លៀកពាក់ឯកសណ្ឋានជាប៉ូលិស និងទាហាន ប្រដាប់ដោយកាំភ្លើងអាកាបត់ស្វាយចំនួនពីរដើម។ កម្លាំងទាំងនោះបានទារយកលុយក្នុងម៉ូតូមួយគ្រឿងចំនួន២ម៉ឺនរៀល បើឲ្យមិនគ្រប់ចំនួនគេឆ្លើយថា<<ខាត>> នៅទិសខាងជើងដល់ចំណុចដើមផ្ចិកគឺមានមួយកន្លែងទៀត ពួកគេមានគ្នាបួននាក់ប្រដាប់ដោយអាវុធអាកាបត់ស្វាយមួយដើមបានទារលុយក្នុងមួយម៉ូតូយក២ម៉ឺនរៀលទៀត ប៉ុន្តែគេមើលតាមម៉ូតូដឹកច្រើនឬតិច បើដឹកតិចគេយកតែ៥០០០រៀលទេ។
ប្រភពដដែលបានបន្តថា ឈើដែលដឹកតាមម៉ូតូនោះគឺមិនលើសពីដុំទេ ហើយកម្លាំងឈរចាំយកលុយនោះបានស្គាល់ឈ្មោះតែម្នាក់គត់គឺ លោក ទូច ហៅធា ជាប្រធានការពារព្រៃសហគមន៍នៅទីនោះ ក្រៅពីនោះមិនបានស្គាល់ទេ។
ចំណែកទីតាំងដែលពួកគេឈរជើងនោះគឺមានលក្ខណៈគត់មត់ល្អណាស់ គេធ្វើជារាងឃ្ឃូសដាក់សសរបួនកម្ពស់ប្រហែលជា៦ម៉ែត្រ ប្រក់សង្ក័សី។នៅពេលដែលគ្មានម៉ូតូដឹកឈើឆ្លងកាត់ផ្លូវនេះពួកគេមិននៅកន្លែងទីតាំងនេះទេ គឺគេយកអង្រឹងទៅចងពួនសំងំក្នុងព្រៃពេលម៉ូតូមកដល់ទើបគេចេញមកស្ទាក់យកលុយតែម្ដង។
ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា ពួកអ្នកឈរយកលុយទាំងអស់នេះគឺមានប៉ូលិស ទាហាន និងប្រធានសហគមន៍ការពារព្រៃឈើ ពួកគេហាក់បីដូចជាប្រឆាំងនឹងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង ហើយព្រោះសម្ដេចធ្លាប់បានប្រកាសតាមវិទ្យុនិងសារព័ត៌មានជាច្រើនថាហាមមិនឲ្យកើតមានកុងត្រូលជជុះជាដាច់ខាត។
ទាក់ទងនិងការដាក់កុងត្រូលជជុះឈរស្ទាក់ចាំយកលុយពីពលរដ្ឋដឹកឈើតាមម៉ូតូនៅចំណុចខាងលើ លោក ទូច ហៅ ធា ប្រធានសមាគមន៍ការពារព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ សង្កាត់រដ្ឋបាលព្រៃឈើសំរោងបានឲ្យដឹងតាមទូរសព្ទ័ នៅរសៀលថ្ងៃទី២៨ខែសីហាឆ្នា២០១៣ថា នៅទីនោះគឺមានកម្លាំងរបស់លោកមែន។តែកម្លាំងទាំងនោះនៅការពារព្រៃឈើរបស់សហគមន៍មិនមែនឈរចាំយកលុយពីប្រជាពលរដ្ឋ ច្រើនដូចការចោទប្រកាន់នោះទេ គឺគ្រាន់តែយកលុយក្នុងមួយម៉ូតូ ២០០០រៀលទៅ៣០០០រៀលប៉ុណ្ណោះ គ្រាន់ដោះស្រាយថ្លៃសាំង។
លោកបានបន្តថារឿងកម្លាំងប៉ូលិស គេចុះមកដើម្បីបង្ក្រាបបទល្មើសព្រោះថាមានម៉ូតូដឹកឈើឆ្លងកាត់បំតន់នេះច្រើនណាស់។ ចំពោះឃ្ឃូសដែលសង់ទាំងពីរកន្លែងគឺដើម្បីងាយស្រួលឲ្យកម្លាំងស្នាក់នៅការពារដែនព្រៃសហគមន៍នេះឯង៕ ភ្នំក្រវាញ