ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​យុវជន​ម្នាក់ រំលោភ​លើ​ក្មេងស្រី ៤​ឆ្នាំ ​

ប៉ូលិស​ចាប់​យុវជន​ម្នាក់ រំលោភ​លើ​ក្មេងស្រី ៤​ឆ្នាំ ​

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២៤​ឧសភា​២០១៥​ថា ហេតុការណ៍​នោះ កើតឡើង​នៅ​ថ្ងៃទី​២៤​ឧសភា​។​
​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត និង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ជាប់​ចោទប្រកាន់ថា បាន​រំលោភ​សេពសន្ថវៈ ដោយ​ប្រើ​ម្រាមដៃ លើ​ក្មេងស្រី​អាយុ ៤​ឆ្នាំ​ម្នាក់ នៅ​ជំរុំ​កម្មករ ក្នុង​ការដ្ឋាន​សំណង់​បូរី ហ៊ុយ​ឡេង ក្នុងភូមិ​អូរជ្រៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​នោះ មានឈ្មោះ មាន មឿ​ន អាយុ ៤៦​ឆ្នាំ ស្នាក់នៅ​ភូមិ​បាលី​លេ​យ្យ​១ សង្កាត់​/​ប៉ោយប៉ែត និង​មាន​លំនៅ​ដើម នៅ​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​

​ម្តាយ ក្មេងស្រី​រងគ្រោះ អោយដឹងថា ខ្លួន​នៅ​ធ្វើការ​ជា​កម្មករ​អោយ​បូរី​នេះ ហើយ​ឭ​កូនស្រី​ស្រែក​ឈឺ​។ លុះ​ខ្លួន​ចេញមក ឃើញ​បុរស​ឈ្មោះ មាន មឿ​ន នៅ​ជិត​កូន​ខ្លួន ដោយ​ស្លៀក​តែ​ខោ​ស្លឹប ហើយ​មាន​សភាព​ស្រវឹងស្រា​ផង​។ បុរស​នេះ បាន​យក​ម្រាមដៃ លូក​លេង​ប្រដាប់ភេទ​កូនស្រី​ខ្លួន បណ្តាល អោយដាច់​រហែក រងរបួស បាត់បង់​ព្រហ្មចារី​យ៍​។ ហេតុនេះ ខ្លួន​មានតែ​ប្តឹង​បុរស​នេះ ត្បិត​កូនស្រី​មើលមុខ​បុរស​នេះ ហើយ​ខ្លាចៗ​។ បុរស​នេះ មាន​ញើស ពេញ​ខ្លួន​៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya