ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនល្មើស​៤​នាក់ វាយ​និង​កាប់​គ្នា នៅក្នុង​ខារ៉ាអូខេ ​

ប៉ូលិស​ចាប់ខ្លួន​ជនល្មើស​៤​នាក់ វាយ​និង​កាប់​គ្នា នៅក្នុង​ខារ៉ាអូខេ ​

ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ និង ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ និង​សកម្មភាព បង្ក​អំពើហិង្សា ដោយ​ដេញ​វាយ និង​ដេញ​កាប់ ជនរងគ្រោះ បណ្តាល​រងរបួស​ចំនួន​២​នាក់ ក្រោយពី​ឈ្លោះ​ប្រ​កែ​គ្នា ខណៈ​កំពុង​ច្រៀង នៅក្នុង​ហាង​ខារ៉ាអូខេ វិបុល​សំណាង​។ ក្រោយពី មាន​អំពើហិង្សា កើតឡើង​នៅក្នុង​ខាង ខារ៉ាអូខេ វិបុល​សំណាង ស្ថិតនៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត ព្រះសីហនុ កម្លាំង​នគរបាល​របស់លោក​ថ្នាក់​ជំនាញ និង​កម្លាំង នគរបាល មូលដ្ឋាន ដោយមាន​ការបញ្ជា​ពី​សំណាក់​ស្នងការ នគរបាល ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​ចុះទៅ​ជួយ អន្តរាគមន៍​ភ្លាមៗ ហើយ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៤​នាក់ ព្រមទាំង​ដកហូទ​កាំបិតប៉័ងតោ​ង​ចំនួន​១ ខណៈ​ជនរងគ្រោះ ទាំង​២​នាក់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។​
​បើតាម​លោក កុល ផល្លី មូលហេតុ​ដែល​នាំ​ពួកគេ ឈ្លោះប្រកែក​គ្នា និង​ឈានទៅដល់​ការដេញ​កាប់​គ្នា យ៉ាង​អាណា ធិបតេយ្យ​នោះ គឺ​បណ្តាល​មក​ភាពស្រវឹង និង​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង​។ បើតាម​លោក​ស្នងការរង នគរបាល​រូបនេះ ជនសង្ស័យ​ទី​១​ឈ្មោះ ធន វ៉ាន់​នី អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ឡាន ទី​២ ឈ្មោះ វ៉ាន់ បញ្ញា អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ឡាន ទី​៣ ឈ្មោះ ឌឹ​ម គឹម​ស្រ៊ា​ន់ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ឡាន និង​ទី​៤​ឈ្មោះ យែ​ម តៃ​ហ៊​ន អាយុ ២៣​ឆ្នាំ មុខរបរ​ជាង​ឡាន ដែល​ជនសង្ស័យ​ទាំង​៤​នាក់ មាន​ទីលំនៅ ក្រុមទី​១១​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ដោយឡែក ជនរងគ្រោះ​ចំនួន​២​នាក់ រួមមាន​ទី​១​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ បុគ្គលិក​ស្រា​បៀរ​អង្គរ (​របួស​ក្បាល​) និង​ទី​២​ឈ្មោះ ផាន់ តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ កំពុង​សំរាក​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្ត​ព្រះសីហនុ​។ ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ ការបន្ត​ទៀត តាមផ្លូវ​ច្បាប់​៕34922 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya