ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជប៉ុន បន្ទាប់ពី​សំរាលកូន​នៅ​ទីនោះ​អស់​៣​ថ្ងៃ​ ​

ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជប៉ុន បន្ទាប់ពី​សំរាលកូន​នៅ​ទីនោះ​អស់​៣​ថ្ងៃ​ ​

ភ្នំពេញ​៖ ប្អូនថ្លៃ​ជនរងគ្រោះ ឈ្មោះ ជួន សុខ​ទ្រី អាយុ​៣៦​ឆ្នាំ និយាយប្រាប់​អង្គភាព Fresh News នៅ​ល្ងាច​ថ្ងៃទី​២៣ ខែឧសភា​នេះ​ថា បងថ្លៃ​ស្រី​របស់គាត់ អាយុ​៣៤​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជប៉ុន បន្ទាប់ពី​សំរាលកូន និង​សម្រាក​នៅ​ទីនោះ អស់​ពេល​៣​ថ្ងៃ​។
​លោក ជួន សុខ​ទ្រី ដែលមាន​អាយុ ៣៦​ឆ្នាំ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​បង​ខ្ញុំ​ស្លាប់​នៅ​ពេទ្យ​ជប៉ុន នៅ​រសៀល​ថ្ងៃនេះ ដោយសារ​ឆ្លងទន្លេ​នៅ​ហ្នឹង យកតែ​ពេទ្យ​ស្តារ​មាន​អាយុ​មិន​លើសពី​២០​ឆ្នាំ​មក​បង្កើត​, បង​ខ្ញុំ​ឈឺពោះ​សំរាក​នៅ​ទីនោះ​អស់​ពេល ៣​ថ្ងៃ ដោយសារ​ឈឺពោះ​តិចៗ គាត់​ក៏​ទៅ​សំរាក​នៅ​ទីនោះ​មុន​, នៅពេល​ដឹងថា បង​ខ្ញុំ​ស្លាប់ ទើប​ឃើញ​ពេទ្យ រត់​ចុះ រត់ឡើង​, ហើយ​ខាង​មន្ទីរពេទ្យ​មិនបាន​ឲ្យ​សំណង​អ្វី​ទេ គ្រាន់តែ​ជួយ​ដឹក​សាកសព​មក​ផ្ទះ​វិញ​តែប៉ុណ្ណោះ​»​។​
​ប្អូនថ្លៃ​រូប​នោះបាន​បញ្ជាក់ថា បងថ្លៃ​របស់គាត់​មានកូន​៣​នាក់ ហើយ​សំរាល​លើក​នេះ​ជា​កូន​ទី​៤ (​កូនស្រី​) ហើយ​ទារក​ទើបនឹង​កើត មិនមាន​អ្វី​នោះទេ សុខភាព​ធម្មតា​។ ជនរងគ្រោះ​មានគ្រួសារ​(​ប្តី​)​ឈ្មោះ កុល សារ៉ាត់ ជា​អ្នករកស៊ី រស់នៅក្នុង​ភូមិ​ប្ញ​ស្សី​១ សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​អង្គភាព Fresh News បាន​ហៅ​ទូរស័ព្ទ ទៅកាន់​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន នៅ​ម៉ោង ១៩​និង​៤៦​នាទី​យប់​ថ្ងៃ​សៅរ៍​នេះ ដោយ​លោកស្រី​បានទទួល ។ ប៉ុន្តែ​លោកស្រី មិនបាន​ឆ្លើយ​នឹង​សំណួរ ពាក់ព័ន្ធ​នឹង​ករណី​ឆ្លងទន្លេ​ស្លាប់​នោះទេ​៕

11329922_423796464458817_3681596696421843479_n 1510454_423796407792156_1118081720776153131_n 11137174_423796557792141_6425987410483415195_n 11148345_423796551125475_8689673685174271545_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya