ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​២​នាក់​រងរបួស​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​២​នាក់​រងរបួស​ម្នាក់​ ​

កណ្តាល​៖ នៅ​ថ្ងៃទី​២៣​ខែ​០៥​ឆ្នាំ​២០១៥ វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ព្រែក​ប៉ាង​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។ មាន​រថយន្ត​ម៉ាក​CARAVELLE​ពណ៌ ស គ្នាន​ផ្លាកលេខ​បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ​ហ៊​ង វិ​ន​ស៉ី​ង​(Wang Winhain)​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​ឃាត់ខ្លួន​) បើកបរ​រថយន្ត​រប​ស់​ក្រុមហ៊ុន ធ្វើដំណើរ​ពី​ត្បួ​ង​មក​ជើង ។ លុះ​ពេលមកដល់​ចំណុច​កើត​ហ​តុ ក៏បាន​បុក​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ផ្លាកលេខ កណ្ដាល​1L9755​បើកបរ​ដោយ​ឈ្មោះ​ញ៉ឹក ចន្ថា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​(​មិន​ពាក់មួក​)​មុខរបរ កសិករ​រួម​ដំណើរ​ជាមួយ​ឈ្មោះ​កៃ រតនា ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​មុខរបរ សិស្ស​(​មិន​ពាក់មួក​)​ត្រូវជា​កូន និង​ឈ្មោះ​កៃ ស្រី​ពី ភេទ​ស្រី​អាយុ​៧​ឆ្នាំ​មុខរបរ​សិស្ស ត្រូវជា​កូន មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល​ស្រុក​ស្អាង ខេត្តកណ្ដាល​ជាមួយគ្នា​ដែល​កំពង់ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា ពី​ជើង​មក​ត្បូង​បណ្ដាល​ឲ្យ​ដួល​ស្លាប់​០២​នាក់​និង​រងរបួស​ស្រាល​០១​នាក់ ។
​មូលហេតុ ៖ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បំពាន​ចូលទៅ​ខាងស្ដាំ​ដៃ​របស់​អ្នកបើកបរ​រថយន្ត ។​​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់​ស្រី របួសស្រាល​០១​នាក់​ប្រុស ខូចខាត​ម៉ូតូ​០១​គ្រឿង​នឹង​រថយន្ត​០១​គ្រឿង ។​​សាកសព​ទាំងពីរ​នាក់​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
10646912_1848846765340335_5638157405372657793_n 11147871_1848862428672102_2184997223160910963_n 11209402_1848849042006774_1608908732590504805_n 11238740_1848862255338786_63575741064657552_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya