ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់ ករណី​លួច​រថយន្ត​មួយគ្រឿង​ ​

ប៉ូលិស​ចាប់​ជនសង្ស័យ​ម្នាក់ ករណី​លួច​រថយន្ត​មួយគ្រឿង​ ​

រតនគិរី ៖ សមត្ថកិច្ច​នគរបាល​អធិការ​ក្រុង​បាន​លុង សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង ចុះ​ប្រតិបត្តិ​ការចាប់​ជនសង្ស័យ លួច​រថយន្ត​កាមរី​ស្វិត​មួយគ្រឿង នៅ​ក្រុង​បាន​លុង ។
​ករណី​ចុះបង្ក្រាប​និង​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​នោះ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។
​យោងតាម​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​ដែលមាន​ឈ្មោះ ហួរ គឹម​រុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​បាត់​រថយន្ត​កាល ពីថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៥ ដែល​ចត​ទុក​នៅមុខ​ផ្ទះ​បងប្អូន​របស់ខ្លួន ។
​រថយន្ត​ដែល​បាត់​នោះ​ម៉ាក​កាមរី​ស្វិត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ​.​ព​2 0421 ជនសង្ស័យ ក៏បាន​ដូរ​ស្លាក លេខ​ថ្មី​មក​ដាក់​ប្រើប្រាស់​សព្វថ្ងៃ គឺ​ស្លាក​លេខ​ភ្នំពេញ 2A-1610 ដើម្បី​បំភ័ន្ត​ភ្នែក​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច ។
ជនរងគ្រោះ​បាន​ដើររក​ផ្ទះជួល​ក៏​ប្រទះឃើញ​រថយន្ត​របស់ខ្លួន​នៅក្បែរ ផ្ទះ​ជនសង្ស័យ​ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កន្សែង ដើម្បី​អន្តរាគមន៍ តែម្តង​។ លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ ពេជ្រ ភ្លៀ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជនសង្ស័យ​បានធ្វើការ​ប្រកែក​ចំពោះ​សមត្ថកិច្ច​ថា​ខ្លួន​បាន​ទិញ​រថយន្ត ខាងលើ​នោះ​ពី​ឈ្មោះ ឆាត ឈឿន ជា​មន្ត្រី​មេព្រៃ​ខេត្តរតនគិរី នៅពេលនោះ​សមត្ថកិច្ច​ក៏​ហៅ​ឈ្មោះ ឆាត ឈឿន មក​ត្រួតពិនិត្យ​រថយន្ត​នោះ​ថា រថយន្ត​ខាងលើ​មិនមែនជា​រថយន្ត​របស់ លោក​ដែល​លក់​ឲ្យ​នោះទេ ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya