ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់ ​

ឡាន​បុក​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ បណ្តាល​ឲ្យ​របួសធ្ងន់ ​

កណ្តាល​៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​មួយគ្រឿង ចំណុះ​មួយ​តោន​កន្លះ បើក​បុក ខណៈ​បុរស​នោះ កំពុង​ដើរ​ឆ្លងផ្លូវ កាលពី​ម៉ោង​ប្រមាណ​ជា ៧ យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៦-៣៧ ផ្លូវជាតិ​លេខ​៥ ភូមិ​ទេពប្រណម្យ ឃុំ​វិហារ​លួង ស្រុក​ព​ញ​ឮ ។​

ជនរងគ្រោះ ឈ្មោះ​បាន សុ​ម៉ាលី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ ចំណែក​អ្នកបើកបរ ឈ្មោះ​សែម សុភាព អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រ​ពាំ​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។​

មុនពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ បាន​ដើរ​ឆ្លងផ្លូវ ស្រាប់តែ​ពេលនោះ មាន​រថយន្ត​មួយគ្រឿង ចំណុះ​មួយ​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W0942 មាន​ទិសដៅ​ពី​លិចទៅ​កើត ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​អ្នក​ថ្មើរជើង រងរបួស​ធ្ងន់ ៕11058648_1847687672122911_7489035575605918571_n 11263021_1847687648789580_5925995850192949923_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya