ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​

ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​

​ភ្នំពេញ​៖  កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់  ពីបទ​កាន់កាប់​និង​ប្រើប្រាស់​អាវុធ គ្មាន​លិខិតស្នាម​ត្រឹមត្រូវ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​ភូមិសាស្ដ្រ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ។​

 

ជនសង្ស័យ ឈ្មោះ តុ ច័ន្ទ​ណាត អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ ស្នាក់​នៅផ្ទះ​លេខ ២៨២ ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​យោងតាម​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ខណៈដែល​ជនសង្ស័យ កំពុងធ្វើដំណើរ​ឆ្លងកាត់ ភូមិសាស្ដ្រ​ខាងលើ ពេលនោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍ បាន​ឃាត់ខ្លួន ហើយ​រកឃើញ​កាំភ្លើងខ្លី ១​ដើម ម៉ាក​ចេ​ន​សាន់ ផលិត​នៅ​ប្រទេស​តួ​ក​គី និង​មាន​១២​គ្រាប់ ហើយ​ធ្វើការ​សួរនាំ ដោយ​គ្មាន​លិខិតអនុញ្ញាត ក៏​ឃាត់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាមច្បាប់​៕២

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya