ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » អគារ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​កំពុងតែ​បាក់ និង​ធ្លាយ ក្រោយពី​ចំណាយ​ថវិកា​ជួសជុល​អស់​ជាង​៦០០​លាន​រៀល​

អគារ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​កំពុងតែ​បាក់ និង​ធ្លាយ ក្រោយពី​ចំណាយ​ថវិកា​ជួសជុល​អស់​ជាង​៦០០​លាន​រៀល​

​ខេត្តព្រៃវែង​៖ ផ្នែក​ខ្លះ​នៃ​អគារ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ដែលមាន​លោក អ៊ុក សំណាង ជា​ប្រធាន​មន្ទីរ​កំពុងតែ​រង​នូវ​ការខូចខាត ក្រោយពី​គេ​បាន​ចំណាយ​ថវិកា​ក្នុងការ​ជួសជុល​អស់​ទឹកប្រាក់​រហូតដល់​ជាង​៦០០​លាន​រៀល នៅ​ឆ្នាំ​២០១៤​ថ្មីៗ​នេះ ។

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា តួ​អគារ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ក្រោយពេល​គេ​បានធ្វើ​ការជួសជុល​បាន​ក្នុង​រយៈពេល​មិនទាន់បាន​១​ឆ្នាំ​ផង បច្ចុប្បន្ន​កំពុងតែ​ប្រេះ​ជញ្ជាំង ជ្រុះ​ពិ​ដាន និង​ខូច​ផ្នែក​ខ្លះ​ក្នុង​បន្ទប់ទឹក ធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​មានការ​ព្រួយបារម្ភ ខ្លាច​បង្ក​គ្រោះថ្នាក់​ខ្លួន​ក្នុងពេល​បំពេញការងារ ដោយសារតែ​ការ​ជ្រុះ​ពិ​ដាន ត្រូវ​លើ​ក្បាល រួម​នឹង​បញ្ហា​ផ្សេងៗ​ទៀត  ។

​តាម​ប្រភព​បាន​បន្តថា អគារ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ត្រូវបានធ្វើ​ការជួសជុល​នៅ​ឆ្នាំ​២០១៤ ដោយ​ចំណាយ​ថវិកាជាតិ​អស់​ជាង​៦០០​លាន​រៀល តាមបែប​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ ហើយ​ក្រោយពី​ធ្វើការ​ជួសជុល​រហូតមក​ដល់ពេលនេះ មិនទាន់បាន​រយៈពេល​១​ឆ្នាំ​ផង អគារ​មន្ទីរ​មួយ​នេះ បាន​រង​នូវ​ការខូចខាត​ឡើងវិញ ដោយសារតែ​អ្នក​ជួសជុល​កេង​យកប្រាក់​ចំណេញ​ខ្ពស់​។

​តាម​ព្រ​ភព​បាន​បញ្ជាក់ថា បើតាម​ការពិនិត្យ​លើ​ការចំណាយ​ថវិកា​រលើ​ការជួសជុល​មន្ទីរ​ខាងលើ គឺ​អស់​ថវិកា​យ៉ាងច្រើន​ត្រឹម ៧០ ទៅ​៨០​លាន​រៀល​ប៉ុណ្ណោះ ដោយសារតែ​អំពើពុករលួយ​របស់លោក​ប្រធាន​មន្ទីរ អ៊ុក សំណាង និង​បក្ខពួក គឺ​គេ​បាន​បំប៉ោង​តួលេខ​នៃ​ការចំណាយ​អស់​ទឹកប្រាក់​រហូតដល់​ជាង​៦០០​លាន​រៀល ដែល​ខុសគ្នា​នឹង​ស្ថានភាព​ជាក់ស្ដែង​រាប់​ជា​ច្រើនដង​។

​បញ្ហា​នេះ គប្បី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ និង​នេសាទ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ អំពើ​ករណី​អំពើពុករលួយ ដែល​ប្រព្រឹត្តឡើង​លោក ប្រធាន​មន្ទីរ អ៊ុក សំណាង និង​បក្ខពួក ដើម្បី​អនុវត្តន៍​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya