ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អ្នកទោស​៤​នាក់ រត់​រួច​ពី​ពន្ធនាគារ​ខេត្តកោះកុង មិនទាន់​ចាប់បាន ​

អ្នកទោស​៤​នាក់ រត់​រួច​ពី​ពន្ធនាគារ​ខេត្តកោះកុង មិនទាន់​ចាប់បាន ​

កោះកុង ៖ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ នេះ គេ​នៅ​មិនទាន់​ចាប់យក​ត្រឡប់មកវិញ នូវ​អ្នកទោស​ចំនួន​៤​នាក់ ដែល​បាន​រត់គេចខ្លួន​កាលពី​រសៀល​ថ្ងៃ ម្សិលមិញ ក្រោយពី​ពួកគេ​ត្រូវ អនុញ្ញាត​មក​ឲ្យ​ធ្វើ​ពលកម្ម​នៅ​ខាងក្រៅ​នោះ​។  ពេញ​មួយ​យប់មិញ​នេះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង រួមជាមួយ​កម្លាំង​រប​ស់​ពន្ធនាគារ​ខេត្តកោះកុង បាន​ឡោមព័ទ្ធ​ព្រៃ ទី​ដែល​អ្នកទោស​ទាំង​៤​នាក់​នោះ​រត់​ចូល ប៉ុន្តែ​អស់​មួយ​យប់​ទៅហើយ គេ​នៅ​មិនទាន់​រកឃើញ​ពួកគេ​នៅឡើយ​ទេ ហើយ​ថា ព្រឹក​នេះ សមត្ថកិច្ច​នឹង​បន្តការងារ​នេះ​ទៀត​។
កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ អ្នកទោស​ចំនួន​៤​នាក់ បាន​រត់​រួច​ពី​ពន្ធនាគារ​ខេត្តកោះកុង ក្រោយពី​ពួកគេ​ត្រូវបាន​ឆ្មាំ​គុក នាំចេញ​មកចាក់​សាប​នៅ​ខាងក្រៅ​ពន្ធនាគារ ហើយ​ពេលនោះ ឆ្មាំ​គុក​មិនបាន​ប្រុងប្រយ័ត្ន ពួកគេ​បាននាំគ្នា​រត់​ចូល​ព្រៃ​ក្បែរ​នោះ​។
​អ្នកទោស​ទាំង​៤​នាក់​នោះ គឺមាន​ជាប់​ពាក់ព័ន្ធ​បទចោទប្រកាន់ ពីបទ​លួច ហើយ​ត្រូវ​ចាប់ខ្លួន​មកកាន់​ពន្ធនាគារ​កាល​ពីថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៤ ។
​អ្នកទោស​ទាំងនោះ​ឈ្មោះ ពឿ​ន ធូ អាយុ​២៥​ឆ្នាំ ជាប់ចោទ​ពីបទ​លួច មាន​ស្ថាន​ទម្ងន់​, ឈ្មោះ ពឿ​ន ធឿន អាយុ ១៦​ឆ្នាំ ជាប់ចោទ​ពីបទ​លួច​, ឈ្មោះ ពឿ​ន ដា អាយុ​១៦​ឆ្នាំ ជាប់ចោទ​ពីបទ​លួច និង ឈ្មោះ ពឿ​ន ធារ៉ា អាយុ​១៨​ឆ្នាំ ជាប់ចោទ​ពីបទ​លួច​ដូចគ្នា ៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya