ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​ប្រើ​ក្មេងៗ អោយ​ដើរ​លក់ ​

ប៉ូលិស​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​ប្រើ​ក្មេងៗ អោយ​ដើរ​លក់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​សង្កាត់ ច្រាំង​ចំរេះ​ទី​២ កម្លាំង​នគរបាល ខណ្ឌឫស្សីកែវ បាន​ប្រើ​រយ​:​ពេល មួយខែ ដើម្បី​តាម​ចាប់ មុខសញ្ញា ចែកចាយ គ្រឿងញៀន​ម្នាក់ ដែល​បានធ្វើ​សកម្មភាព យ៉ាងខ្លាំង​ខ្លា​បំផុត និង​បាន​ប្រើ​ក្មេងៗ អោយ​ដើរ​លក់ ថ្នាំញៀន ទៀតផង ។ ប្រតិបត្តិការ បង្ក្រាប​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង ។ ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ រួចមក កម្លាំង​នគរបាល របស់លោក បាន​ដកហូត​ថ្នាំញៀន ចំនួន​១៦​កញ្ចប់ ក្នុងនោះ​កញ្ចប់​តូច​៧ និង​ធំ​ចំនួន​៩ ។​
​ដោយមាន​ការបញ្ជា​ផ្ទាល់ ពី​សំណាក់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ស្នងការរង ទទួល​ផែន​ប្រឆាំង គ្រឿងញៀន​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​នគរបាល​មូលដ្ឋាន ធ្វើការ ស្រាវជ្រាវ ហើយ​ឈានដល់​ការបង្ក្រាប ជាក់ស្តែង​ករណី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រចាំ​សង្កាត់ ច្រាំង​ចំរេះ​ទី​២​តែម្តង ។​
​ករណី​ខាងលើនេះ អធិការដ្ឋាន​បាន​តាម​ប្រមាញ់ ស្រាវជ្រាវ​ក្នុង រយះពេល ៥​សប្តាហ៍ ដើម្បី​ក្រសោប​យក មុខសញ្ញា​តែម្តង ដោយ​មុខ​ស​ញ្ញ​ខាងលើនេះ មាន​ច​រិ​ក​សកម្មភាព បទពិសោធន៍ ការ​ជូ​ញ​ដូរ ក្នុង​បច្ចេកទេស​ប្រើ​រូបភាព អោយ​ក្មេងៗ​យក​គ្រឿងញៀន លក់​អោយ​ម៉ូយ ដែល​ធ្លាប់​ទិញ ដោយ​ក្តាប់ បាន​ពី​ច​រិ​ក​លក្ខ​ណះ នៃ​ការប្រព្រឹត្ត​បទល្មើស អធិការដ្ឋាន​បានរៀបចំ ប្រើប្រាស់​ការងារ​ជំនាញ លុះ​មកដល់​វេលា​ម៉ោង ១៣ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ក្រោយពី កំណត់​ភូមិសាស្ត្រ ពេលវេលា ម៉ោង​ចេញចូល និង ម៉ោង​ធ្វើ​សកម្មភាព សម្ថ​តិ​កិច្ច​យើង ក៏​ធ្វើការ​បង្ក្រាប ភ្លាមៗ ជាក់ស្តែង​តែម្តង ស្ថិតនៅ ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១ ភូមិឃ សង្កាត់ ច្រាំង​ចំរេះ​២ និង ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់​ឈ្មោះ អ៊ុង សំអុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៕
22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya