ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្លាប់​៤​របួសធ្ងន់​ស្រាល​២២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២១ ឧសភា​ ​

ស្លាប់​៤​របួសធ្ងន់​ស្រាល​២២​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២១ ឧសភា​ ​

ភ្នំពេញ​៖ តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​
​ប្រទេស​ចំនួន​៩​លើក យប់​៣​លើក បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​ម្នាក់​) របួសធ្ងន់ ១២​នាក់​(​ស្រី​២​នាក់​)​និង​របួសស្រាល​១០(​ស្រី​៣​នាក់​)​។​

​ក្នុង គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៣ គ្រឿង ក្នុងនោះ​មាន​ម៉ូត​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង​រថយន្ត​ធុន​
​ធំ​១​គ្រឿង យាន​ផ្សេងៗ​២​គ្រឿង​និង​ថ្មើរជើង​ម្នាក់​។​

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៣​លើក បត់​គ្រោះថ្នាក់​១​លើក​ស្រវឹង​២​លើក មិន​ប្រកាន់​ស្តាំ​១​លើក មិនចេះ​បើកបរ​១​លើក​
​សត្វ​គោ​រត់​ឆ្លងផ្លូវ​១​លើក​។

​ចំពោះ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១២​នាក់​( យប់​ម្នាក់​)​ក្នុងនោះ​យានយន្ត​ដែល​បង្កហេតុ​មាន​ម៉ូតូ​៤​លើក រថយន្ត​តូច​២​លើក​
រថយន្ត​ធំ​១​លើក កង់​១​លើក​និង​សត្វ​គោ​រត់​ឆ្លងផ្លូវ​១​លើក​។​

រថយន្ត ពិន័យ​សរុប​ចំនួន​៨៩៥​គ្រឿង​(​រថយន្ត​ធំ​៣៥៤​គ្រឿង​)​ស្មើ​និង​៩២១​ករណី ករណី​ល្មើស​ក្រដាស​ស្នាម​៤៣២​គ្រឿង ស្មើនឹង​៤៤៦​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៤៦៣​ស្មើនឹង​៤៧៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១,៣២៧​គ្រឿង​៕
11350458_630036410431468_727775045672417693_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya