ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » រថយន្ត​ធុន​ធំ​បើក​បុក​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ស្លាប់​

រថយន្ត​ធុន​ធំ​បើក​បុក​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ស្លាប់​

​ខេត្តកណ្ដាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ធំ បើក​បុស​ក្មេងស្រី​រត់​ឆ្លងផ្លូវ បណ្តាល​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់ ស្លាប់​ពេល​​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​កោះធំ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​ម៉ោង​១២.៣០ នាទី​នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​លេខ ១២/១៦ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ​ខ ស្រុក​កោះធំ​។

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ភាព ក​ញ្ច​ណា អាយុ​០៥ ឆ្នាំ  រស់នៅ​ក្នុងភូមិ​/​ឃុំ កើតហេតុ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ស្រុក​កោះធំ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ផល ផាន្នី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​មាន​ទីលំនៅ​ភូមិ​អន្លង់​សាន ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ បើកបរ​រថយន្ត ម៉ាក​ហិន​ដាយ ក្បាល​ព​ណ៍ស ទ្រុង​ពណ៌​លឿង ពាក់​ស្លាក​លេខ កំពង់ចាម 3 A 0207  ត្រូ​បាន​ឃាត់ខ្លួន​។​

​មុនពេល​កើតហេតុ​រថយន្ត​បង្ក​បើក​ពី​កើ​តទៅ​លិច ពេលទៅដល់​ចំណុចកើតហេតុ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សដឹក​សិស្សសាលា​ត្រឡប់​មកពី​រៀន​គួរ​បាន​ឈប់​នៅលើ​ផ្លូវ​ដាក់​សិស្ស​ចុះ​តាម​ផ្ទះ ពេលនោះ​រថយន្ត​ធំ បើក​មកដល់​ទន្ទឹមរ​ថ​យន្ត​សាំ​យ៉ុង ស្រាប់តែ​ក្មេងស្រី​រងគ្រោះ​រត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង  ហើយ​រថយន្ត​បង្ក​បានមក​បុក​ធ្វើ​ឲ្យ​ក្មេង​ខ្ទាតចូល​ក្រោម​រថយន្ត​តែម្តង​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង និង រថយន្ត​បង្ក​មក​រក្សាទុក​នៅ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ៕ចស ចដ ខខ ាថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya