ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ មនុស្ស​៤ នាក់​រងរបួស ធ្ងន់​នឹង​ស្រាល​

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ មនុស្ស​៤ នាក់​រងរបួស ធ្ងន់​នឹង​ស្រាល​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង បណ្តាល​ឲ្យ មនុស្ស​ប្រុស​ស្រី ចំនួន ៤ នាក់ ត្រូវ​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ម៉ូតូ​SZ បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក វីវ៉ា នៅ​ចំណុច​មុខ​វិទ្យាល័យ​យុគន្ធរ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី ២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២៣ នឹង ៥០ នាទី​យប់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៣ ។
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​វីវ៉ា មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1H 9237 ជិះ​គ្នា​៣ នាក់ ស្រី​ម្នាក់ ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ម៉ូតូ​វីវ៉ា​បាន​បន្ថយល្បឿន​លឿន ក៏ត្រូវ​ម៉ូតូ SZ មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL 9797 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា ជាមួយ​ម៉ូតូ​វីវ៉ា ទើប​បណ្តាល​ឲ្យ​ម៉ូតូ​SZ ជ្រុល​បុក​ម៉ូតូ​វីវ៉ា​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង ដែលមាន​គ្នា ៤ នាក់​ត្រូវ​រងរបួស​ធ្ងន់​ស្រាល នឹង​ម៉ូតូ​ទាំង ២​គ្រឿង​ដួល​គរ​គ្នា​រង​កា​ខូចខាត​ស្ទើ​ទាំងស្រុង ។
​បន្ទាប់ពី​កើតហេតុ ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ការ ដោះស្រាយ​តាម​ក្រោយ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya