ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​តា​កូ​ម៉ា បើក​លឿន​ជ្រុល​បុក​ម៉ូតូ​ស្មាស់​វី របួសធ្ងន់​ពីរ​នាក់​

រថយន្ត​តា​កូ​ម៉ា បើក​លឿន​ជ្រុល​បុក​ម៉ូតូ​ស្មាស់​វី របួសធ្ងន់​ពីរ​នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​នឹង​នារី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ខណៈ​ជិះ​ម៉ូតូ​ស្មាស់​វិ មួយគ្រឿង ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង ម៉ាក តា​កូ​ម៉ា  ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចំ​ពីក្រោយ យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩​នឹង ២៥ នាទី​យប់​ថ្ងៃទី ២៨  ខែ សីហា ឆ្នាំ ២០១៣ ។ ដែល​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម  ក្នុង​សង្កាត់ ចតុមុខ  ខណ្ឌ ដូនពេញ នៅមុខ​វិទ្យាល័យ ស៊ី​សុ​វ​ត្តិ  ។
​    ​ហេតុការណ៍​ខាងលើនេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​មាន​រថយន្ត តា​កូ​ម៉ា ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ  2P 6205  បើកបរ​ដោយ​បុរស ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម  ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន យ៉ាង​លឿន ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​ស្មាស់​វិ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់ ស្លាក​លេខ​ភ្នំពេញ​1BI 7764  បើក​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​នឹង​នារី​ម្នាក់ទៀត បានធ្វើ​ដំណើរ ស្របគ្នា ជាមួយ​រថយន្ត ខាងលើ  នេះ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​នឹង​អ្នករួមដំណើរ រងរបួស​ធ្ងន់ធ្ងរ ត្រូវ រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាម ៗ ។
​    ​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្កហេតុ​នឹង​ម៉ូតូ​ជនរងគ្រោះ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ច​រារ​ច​ណ៏​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya