ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សព​បុរស​ម្នាក់ បានសំរេច​លោតទឹក​សម្លាប់ខ្លួន គឺជា​អ្នកម៉ៅការ​សំណង់​ ​

សព​បុរស​ម្នាក់ បានសំរេច​លោតទឹក​សម្លាប់ខ្លួន គឺជា​អ្នកម៉ៅការ​សំណង់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២០ ឧសភា ២០១៥  ប្រភពពី​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​លោតទឹក​សម្លាប់ខ្លួន ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​បានធ្វើការ​ស្រាវជ្រាវ និង​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ​បុរស​ដែល​លោតទឹក​សម្លាប់ខ្លួន ហើយ​បាន​ជួល​ឱ្យ​អ្នកនេសាទ​រាវរក​សព​ឃើញ​ហើយ ។ បុរស​ដែល​លោតទឹក​សម្លាប់​នេះ ឈ្មោះ​លាង វី​រះ អាយុ​៣៣​ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។​

​មូល​ហេតុដែល​ឈានដល់​ការធ្វើអត្តឃាត ដោយ​ជិះ​រថយន្ត​មក​លោតទឹក​នៅមុខ​វាំង​នេះ មិនត្រូវ​សាច់ញាតិ​ប្រាប់​នគរបាល​ជំនាញ​ដឹង​នោះទេ គ្រាន់តែ​ដឹងថា បុរស​រូប​នោះបាន​លែងលះ​ប្រពន្ធ​អស់​ពេល​២-៣​ឆ្នាំ​មកហើយ ។​

​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​០៣​រសៀល​ថ្ងៃទី​២០ ឧសភា ២០១៥ នេះ មាន​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​បាន​ជិះ​រថយន្ត​សេរី​ទំនើប​ម៉ា Ford Ranger ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​២Z-៣៣៤៥ មក​ឈប់​នៅលើ​ចិញ្ចើម​វិថី​ព្រះស៊ីសុវត្ថិ​ខាងត្បូង​ព្រះអង្គ​ដង​កើ (​អតីត​គណៈកម្មាធិការ​បុណ្យជាតិ​) ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ គេ​ឃើញ​បុរស​នោះ បាន​ដើរ​ឆ្លងផ្លូវ​ឆ្ពោះ​មក​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើ ហើយ​ដោះ​ស្បែកជើង ក៏​លោត​ចូល​ទឹកទន្លេ​តែម្តង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នាំគ្នា​ចោមរោម​មើល ។​
​បុរស​ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ ឃើញ​មាន​ទឹកមុខ​ក្រៀមក្រំ ហាក់ដូច​ជាមាន​វិបត្តិ​អ្វីមួយ ហើយ​ជិះ​រថយន្ត​មក​តែម្នាក់ឯង មក​ឈប់​រថយន្ត​ដើរ​ចុះទៅ​មាត់ទឹក រួច​អង្គុយ​មិនដឹង​និយាយ​អ្វីខ្លះ​នោះទេ បន្តិចក្រោយមក ក៏​ចុះទៅ​ក្នុង​ទឹកទន្លេ​លិច​បន្តិច​ម្តង និង​បាន​លើកដៃ ហាក់ដូចជា​លាគ្នា ឬក៏​ហៅ​ឱ្យគេ​ជួយ ៕
1780688_378500625677689_926044360651860530_n 18828_378500605677691_4068580974216693433_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya