ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​គាស់​ផ្ទះ បាន​២​នាក់ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​គាស់​ផ្ទះ បាន​២​នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ បេតុង ក្រុមទី​៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​- ខណ្ឌឫស្សីកែវ ។ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង ចំណោម​គូកន​៣​នាក់​បន្ទាប់ពី​ពួកគេ បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ចូល​លួច​យក​ទ្រព្យសម្បត្ដិ ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​នោះ ទី​១-​ឈ្មោះ ម៉ម វី​រូត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ លេខ​៣០៥ ក្រុមទី​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌឫស្សីកែវ និង​ទី​២-​ឈ្មោះ សៀវ សៀង​ហៃ ភេទ ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុមទី​៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌឫស្សីកែវ និង​ម្នាក់ទៀត ដែល​គេចខ្លួន​រួច​ឈ្មោះ យួន ភេទ​ប្រុស ។ ចំណែក​ជនរងគ្រោះ​ជា ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ុន សារី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់ នៅផ្ទះ​ជួល​ខាងលើ​មានមុខរ​បរជា​អ្នក រត់​រ៉ឺម៉ក​ម៉ូតូ ។​
​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា ក្នុង ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាង លើ​នេះ​បាន​ដកហូត​វត្ថុតាង​ដែក​សរសៃ រាង​កោង​១​ដើម ។
មុនពេល​កើតហេតុ​រូបគាត់ បានចេញ​រត់​រ៉ឺម៉ក​ម៉ូតូ ដោយបាន​ចាក់ សោ​ទ្វារ​បន្ទប់​ត្រឹមត្រូវ ហើយ​ពេល ត្រឡប់មកវិញ​ស្រាប់តែ​ឃើញ​បន្ទប់ ចំហ​ទ្វារ និង​មាន​ស្នាម​គាស់​ទម្លុះទម្លាយ ដាច់​ស្រយូវ​ទ្វារ​ហើយ​ពិនិត្យមើល​ក្នុង បន្ទប់​មាន​ភាព​រញ៉េរញ៉ៃ និង​រប៉ាត់រប៉ាយ សម្ភារ​ជាច្រើន ។ ពេល​ឃើញ​ដូច្នេះ​ក៏ បាន​ទូរស័ព្ទ​ប្ដឹងទៅ​សមត្ថកិច្ច​មូលដ្ឋាន ប្រាប់​ពី​ព័ត៌មាន​ដែល​ជនសង្ស័យ​ធ្វើ សកម្មភាព​គាស់​ផ្ទះ​របស់គាត់ ។ បន្ទាប់ ពី​បានទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង នគរបាល​ប៉ុស្ដិ៍​ក៏បាន​ចុះ​ល្បាត​និង​ពិនិត្យ កន្លែងកើតហេតុ​ដោយ​ស្រាវជ្រាវ​កំណត់ បាន​មុខសញ្ញា​ជនសង្ស័យ​រហូត​ឈាន ដល់​ការឃាត់ខ្លួន​បាន​២​នាក់​នាំយកមក កាន់​ស្នាក់ការ​ប៉ុស្ដិ៍​សួរនាំ​រួច​បញ្ជូនទៅ កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី ចាត់ការ​បន្ដ​តាម​នីតិវិធី ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya