ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » រថយន្ត កាមរី​ឆ្លាម បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១០​ផ្ទាំង

រថយន្ត កាមរី​ឆ្លាម បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១០​ផ្ទាំង

​ភ្នំពេញ ៖​បុរស​ម្នាក់​បាន​បើក រថយន្ត កាមរី​ឆ្លាម​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​បាន​បើក​បុក  រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន ១០​ផ្ទាំង បាន​ដួល និង​បាក់​រង​ការខូចខាត​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០​នាទី យប់​ថ្ងៃទី​២៨ សីហា ២០១៣ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ទល់មុខ​វិទ្យាស្ថាន​ប៊ែ​ល​ធី ។​
​តាម​ការ​ឲ្យ​ដឹង​ពី សមត្ថកិច្ច​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4502 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​មុខ​វិទ្យាស្ថាន​ប៊ែ​ល​ធី  ក៏បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែល​ចែក​ទ្រូងផ្លូវ​តែម្តង ចំណែក​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​មុខ​បើក​ទៅមុខ​លែងរួច ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំ​អ្នកបើកបរ​រថយន្ត ហើយនឹង រថយន្ត​បង្ក ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya