ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ជីក​យក​អាចម៍​លក់​ដល់​ក្បាល​ប្រែ​ត​នៅ​សង្កាត់​ព្រៃ​ស​អាជ្ញាធរ​មិន​ចាត់វិធានការ​ ​

ឈ្មួញ​ជីក​យក​អាចម៍​លក់​ដល់​ក្បាល​ប្រែ​ត​នៅ​សង្កាត់​ព្រៃ​ស​អាជ្ញាធរ​មិន​ចាត់វិធានការ​ ​

ភ្នំពេញ​៖  ផ្ទៃ​ទំហំ​១០ ហិកតា នៅ​ភូមិ​អ​ង្ល​ង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បច្ចុប្បន្នកំពុង​ត្រូវបាន​ឈ្មួញ​ដ៏​មាន​ឥ​ទ្ធ​ពល​ម្នាក់​ឈ្មោះ លី គឹម​ហេង  បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​ជីក​យក​អាចម៍ដី​មាន​ជម្រៅ​រហូតដល់​ក្បាល​ប្រែ​ត ដើម្បី​ដឹកយក​អាចម៍ដី​ទៅ​លក់​ក្នុង​មួយថ្ងៃៗ រាប់ពាន់​រថយន្ត​។
​ប្រភព​បាន​ឲ្យ​ដឹងថា សកម្មភាព​ការកាយ​អាចម៍​ខុសច្បាប់​ពី​សំណាក់​ថៅកែ លី គឹម​ហេង គឺ​បាន​កើតមានឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ នៅក្នុង​សង្កាត់​ព្រៃ​ស​នេះ ប៉ុន្តែ​សកម្មភាព​ការជីក​អាចម៍ដី​ដល់​ក្បាល​ប្រែ​ត គឺ​ពុំ​ត្រូវបាន​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​រួម​នឹង​អាជ្ញាធរ​រាជធានី​ចុះមក​បង្ក្រាប​ចាប់យក​គ្រឿងចក្រ​នោះទេ ដោយ​ជំនាញ និង​អាជ្ញាធរ​គ្រាន់តែ​ធ្វើជា​ចេញ​លិខិត​ហាមឃាត់​មិន​ឲ្យ​ជីក​យក​អាចម៍ដី​តែប៉ុណ្ណោះ ។  ហើយ​ការចេញលិខិត​នេះ តាម​ប្រភព​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ និង​ជំនាញ ដើម្បី​ដោះ​បន្ទុក​ថា ខ្លួន​បានធ្វើ​ហាមឃាត់​សកម្មភាព​ជីក​យក​អាចម៍ដី ពី​សំណាក់​ថៅកែ លី គឹម​ហេង ក្នុង​បំណង​គេចវេស​ពី​ការទទួលខុសត្រូវ​ចំពោះ​ច្បាប់​។
​ប្រភព​បាន​ឲ្យ​ដឹងថា សកម្មភាព​ជីក​អាចម៍​ខុសច្បាប់​របស់​ថៅកែ លី គឹម​ហេង គឺ​គេ​បាន​ធ្វើឡើង​ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រវាង​អាជ្ញាធរ​សង្កាត់ ខណ្ឌ រាជធានី នឹង​មន្ទីរ​រ៉ែ និង​ថាមពល រួម​នឹង​មន្ទីរ​បរិស្ថាន ដោយ​មន្ត្រី​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ គឺ​សុទ្ធតែ​បានទទួល​ផលប្រយោជន៍​ពី​ថៅកែ​អាចម៍ដី​ខាងលើ ក្នុង​មួយខែៗ​រាប់ពាន់​ដុល្លារ ទើប​គេ​បណ្ដោយ​ឲ្យ​លោក លី គឹម​ហេង ធ្វើ​សកម្មភាព​ជីក​យក​អាចម៍​លក់​រហូតដល់​ក្បាល​ជីតា​ប្រែ​ត​នោះ ។
​ទាក់ទង​ទៅនឹង​បញ្ហា​នេះដែរ លោក ខាត់ សុ​ខៃ ចៅសង្កាត់​ព្រៃ​ស បាន​ឲ្យ​ដឹងថា ការជីក​យក​អាចម៍​ខាងលើ គឺ​ខាង​អាជ្ញាធរ​របស់លោក បាន​ចុះទៅ​ណែនាំ​ដែរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គេ​មិន​ស្ដាប់​តាម ហើយ​ខាង​សង្កាត់​ក៏បាន​រាយការណ៍​ទៅ​ខណ្ឌ និង​រាជធានី អាជ្ញាធរ និង​ជំនាញ​ក៏បាន​ចេញ​លិខិត​ហាមឃាត់​ដែរ តែ​ភាគី​ខាង​ក្រុមហ៊ុន​មិន​ស្ដាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya