ខេត្តក្រចេះ បើតាមប្រភពព័ត៌មាន ពីពលរដ្ឋនិងសហគមន៍ព្រៃឈើឃុំរលួសមាន ជ័យ បានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានយើងថា បច្ចុប្បន្ននេះក្រុមឈ្មួញសិប្បកម្មអនាធិបតេយ្យ កំពុងរុករានកាប់បំ ផ្លាញព្រៃឈើយ៉ាងខ្លាំងដោយគ្មានខ្លាចញញើតសមត្ថកិច្ចឬមន្ត្រីជំនាញណាឡើយ។ ជាក់ស្តែងដូចជាសិប្បកម្មជាច្រើនកន្លែង
បានធ្វើស កម្មភាពដឹកជញ្ជូនឈើសស្រាកសស្រាំ យកមកស្តុកទុកជាគំនរៗនិង ធ្វើការដឹកជញ្ជូនចេញជារៀងរាល់ថ្ងៃ គេពុំដែលឃើញ មន្ត្រីជំនាញណា ទៅធ្វើការបង្ក្រាបម្តងណាឡើយ។
ដូចជាសិប្បកម្មកដែលមានឈ្មោះសេនលាភារបាននិយាយអួតក្តែងៗ ថាសព្វថ្ងៃនេះ ទោះបីខ្ញុំដឹកជញ្ជូនឈើឬក៏ធ្វើសិប្បកម្មកាត់ច្រៀកឈើជាគំនរក៏ដោយក៏ខ្ញុំមិនឈឺក្បាលហាលថ្ងៃ ជាមួយអ្នកណាឡើយព្រោះ សិប្បកម្មរបស់ខ្ញុំមានច្បាប់ព្រមទាំងរត់ការ សមត្ថកិច្ចគ្រប់អស់ហើយ។ ចំណែកពលរដ្ឋនិង សហគមន៍ ព្រៃឈើឃុំរលួសបានបង្ហើប
អោយដឹង យ៉ាងច្បាស់ច្បាស់ថា សព្វថ្ងៃនេះមេឈ្មួញសិប្បកម្មដែលមានឈ្មោះ សេន លាភារមានច្បាប់សិប្បកម្មកែច្នៃខ្នាតតូចមួយស្ថិតនៅក្នុងក្រុម ហ៊ុនចុង ភូមិឯណោះដូច្នេះហេតុអ្វីក៏មកកាប់បំផ្លាញ់ព្រៃឈើ នៅឯឃុំ រលួសនេះវិញប្រជាពលរដ្ឋបានបន្តទៀតថាការកាប់បំផ្លាញព្រៃឈើដឹកជញ្ជូនទាំងយប់ទាំងទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងបែបនេះប្រហែលជា មានការឃុបឃិតគ្នាជាមួយនាយសង្កាត់រដ្ឋបាលព្រៃឈើរលួសហើយមើលទៅបានជាដំណើរការទៅបានយ៉ាងរលូន បែបនេះ។ ជុំវិញបញ្ហារិះគន់របស់ពលរដ្ឋ ភ្នាក់ងារអរិយធម៌បានទូរស័ព្ទទៅសុំការបំភ្លឺពីលោក លឹម ច័ន្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យដែរ តែគ្មានអ្នកទទួល៕
ដោយ៖ ឌឹម សឿន