ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន​ធានារ៉ាប់រង​មក​ធានា អ្នកបើកបរ​រថយន្ត​ក្រុង​បង្ក​គ្រោះថ្នាក់​ឲ្យ​នៅក្រៅ​ឃុំ ពលរដ្ឋ​មិន​ព្រម​

ក្រុមហ៊ុន​ធានារ៉ាប់រង​មក​ធានា អ្នកបើកបរ​រថយន្ត​ក្រុង​បង្ក​គ្រោះថ្នាក់​ឲ្យ​នៅក្រៅ​ឃុំ ពលរដ្ឋ​មិន​ព្រម​

​ខេត្តស្វាយរៀង ៖ អ្នកបើកបរ​រថយន្ត​ក្រុង​ជនជាតិ​វៀតណាម​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​៣៩​នាក់​នៅ​ស្រុក​ស្វាយទាប បាន​ត្រូវ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួ​យមក​ធានា​នៅក្រៅ​ឃុំ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ត្រូវជា​សាច់ញាតិ​ជនរងគ្រោះ និង​មន្ត្រីរាជការ​មួយចំនួន​បានស្នើ​មិន​ឲ្យ​មានការ​ដោះលែង​។​

 
​ក្រោយពេល​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​ឈ្មោះ ង្វៀង វ៉ាន់​ទឹង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​យិន​ធឹង ឃុំ​ធឹង​ធើ​យ ស្រុក​ត្រា​អូ ខេត្ត​វីន​ឡុង ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​និង​បញ្ជូនទៅ​អធិការ​ស្រុក​ស្វាយទាប ប៉ុន្តែ​ព័ត៌មាន​នេះ​ហាក់​មានការ​លាក់លៀម​ពី​សមត្ថកិច្ច​ក្រោយ​មាន ក្រុមហ៊ុន​ធានារ៉ាប់រង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​(​ឈ្មោះ​ក្រុមហ៊ុន ធានារ៉ាប់រង​)​មក​ធានា​ដោះលែង​នៅក្រៅ​ឃុំ ដែល​ប្រភព​ខ្លះ​ថា​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អត់​ឃើញ​ជនបង្ក​គ្រោះថ្នាក់ មិនដឹង​នៅទីណា​ពិតប្រាកដ ។​

 
​ដោយឡែក​តួលេខ​អ្នកស្លាប់​គិត​ត្រឹម​ម៉ោង​៣​និង​១៥​នាទី​រសៀល​នេះ កើន​ដល់​១៨​នាក់ របួសធ្ងន់​ស្រាល​២១​នាក់ (​ស្រាល​ម្នាក់​) ៕cc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya