ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ស្រវឹងខួប​ដេកស្លាប់​ក្បែរ​សំយាបផ្ទះ

បុរស​ស្រវឹងខួប​ដេកស្លាប់​ក្បែរ​សំយាបផ្ទះ

​ខេត្ដ​ស្វាយរៀង ៖ បុរស​ស្រវឹងខួប ម្នាក់​ត្រូវបាន​ប្រពន្ធ​ប្រទះឃើញ​ដេក ស្លាប់​នៅក្បែរ​សំយាប ផ្ទះ​របស់ខ្លួន​កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ ។​

 
​បុរស​ដែល​ស្លាប់​ឈ្មោះ សេង សុង អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​កើតហេតុ​ខាងលើ​បាន​ស្លាប់​នៅក្បែរ​សំ​យ៉ាប​ផ្ទះ​ម្នាក់ឯង ។

 
​នៅ​ថ្ងៃកើតហេតុ​ប្រពន្ធ​កូន​មិន​នៅផ្ទះ​ទេ គឺ​បាន​ចេញទៅ​ធ្វើការ​អស់ហើយ ចំណែក ជន រង គ្រោះ​ដែលជា​មនុស្ស​ស្រវឹងខួប ដេក​នៅ​រាន​សំយាបផ្ទះ​ដូច​សព្វដង ។ រហូតមកដល់​វេលា​ម៉ោង​ខាងលើ​ក៏មាន​ការភ្ញាក់ផ្អើល​បន្ទា​ប់​ពី​ប្រពន្ធ ត្រលប់មក​ផ្ទះ​វិញ ។​

 
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់ឱ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕v

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya