ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » តូចចិត្ត​​រឿង​អ្វី​បានជា​ស្រី​ស្រស់​​ទងវង​ប៉ង​លោត​​ពីលើ​ស្ពាន​អាកាស​ធ្វើអត្តឃាត​

តូចចិត្ត​​រឿង​អ្វី​បានជា​ស្រី​ស្រស់​​ទងវង​ប៉ង​លោត​​ពីលើ​ស្ពាន​អាកាស​ធ្វើអត្តឃាត​

​ភ្នំពេញ ៖ នារី​វ័យក្មេង​មាន​រូប​សម្រស់​ស្រស់ស្អាត​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុ​ប្រហែលជា​២០​ឆ្នាំ គិត​ខ្លី​បាន​រត់​ឡើងលើ​ស្ពាន​អាកាស​៧​មករា បម្រុង​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន តែ​ត្រូវ​បុរស​ជា​សង្សារ រួមទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់ នាំគ្នា​ស្រែក​ជួយ​ឃាត់​ទាន់ពេល ។​
​ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ៣ និង​៥០​នាទី យប់​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​។​
​នារី​ដែល​ប៉ង​ធ្វើអត្តឃាត​មិនបាន​សំរេច​ម្នាក់នេះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្ត​ញ្ញាណ​នោះទេ​មាន​អាយុប្រមាណ​ជា ២០​ឆ្នាំ​ហើយក៏​មិនបាន​ដឹងថា​នាង​មាន​ទីលំនៅ​ស្នាក់​នៅទីណា​ដែរ​ដោយ​ក្រោយពេល​កើតហេតុ​ត្រូវបាន​សង្សារ​របស់​នាង​នាំ​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់នេះ​និង​សង្សារ​របស់​នាង​បាន​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង​ហើយ​ក្រោយមក​ដោយ​ការគិត​ខ្លី​នារី​ម្នាក់នេះ​ក៏បាន​រត់ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា បម្រុង​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន​តែម្តង​។​តែ​ក្នុង​សកម្មភាព​នោះ​ត្រូវបាន បុរស​ជា​សង្សារ រួមទាំង
​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏បាន​នាំគ្នា​ស្រែក​ឆោឡោឡើង​ព្រមទាំង​ជួយ​អង្វរករ​នាង​រហូត​នាង​ទន់​ចិត្ត​ទើប​ការធ្វើអត្តឃាត​នេះ​មិនបាន​ជោគជ័យ​។​
​ក្រោយពេល​កើតហេតុ​បុរស​ជា​សង្សារ​នារី​វ័យក្មេង​ស្រស់ស្អាត​រូបនោះ​បាន​លួងលោម​នាង​រហូត​បាន​ឡើង​ជិះ​ម៉ូតូឌុប​ចេញទៅ​ផ្ទះ​វិញ បាត់​ដោយ​មិន​ខ្ចី​និយាយ​មួយ​ម៉ាត់​ណា​ជាមួយ​សមត្ថកិច្ច​ឡើយ​។​
​ករណីនេះ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​និយាយថា ការ​រត់ឡើង​ស្ពាន​ប៉ង​ធ្វើឃាត​នេះ ទំនងជា​នាង​ខឹង​នឹង​ប្រុស​ស្នេហ៍​បែកចិត្ត​ទៅរក​ស្រី​ផ្សេង ឯ​អ្នក​ខ្លះទៀត​និយាយថា មកពី​បុរស​ជា​គូស្នេហ៍​នោះ បាន​ស្គាល់​ខ្លួនប្រាណ​នាង​ហើយ​ចង់​ដោះដៃ ។ តែ​ទោះជា​យ៉ាងណា​រឿងរ៉ាវ​នេះ​មានតែ​តួអង្គ​ទាំងពីរ​នោះទេ ទើប​ដឹង​ច្បាស់​៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya