ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​២​នាក់ ករណី​គ្រឿងញៀន​

ឃាត់ខ្លួន​យុវជន​២​នាក់ ករណី​គ្រឿងញៀន​

​ខេត្តកណ្ដាល​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ខ្យា​ង​បានធ្វើ​ឃាត់​យុវជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​២​នាក់​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុចៈ ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង​។​

 
​ជនសង្ស័យ ទី​១.​ឈ្មោះ សុខ រ​ត្ន័ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​។​
​ទី​២.​ឈ្មោះ ចាន់ ណេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​។ ជនសង្ស័យ​ទាំងពីរ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

 
​វត្ថ​តាង​ដែល​នគរបាល​ដកហូត​បានរួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វ​តា​មីន (​ម៉ា​ទឹកកក​)១​កញ្ចប់​តូច ទូរស័ព្ទ​១​គ្រឿង​ម៉ាក​ណូគា​ពណ៌​ខ្មៅ ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI លែ​ត​ពណ៌​ស លាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-6948 ។​

 
​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ចេញពីផ្ទះ​របស់ខ្លួន​ដើម្បី​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ពៅ ម៉ា​ក់លី (​ហៅ​ចក់​)​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេ​ត្ក​កណ្តាល បាន​១​កញ្ចប់​តម្លៃ​៣០.០០០​រៀល ក្រោយពី​ទិញ​បាន​ហើយ ជនសង្ស័យ​ទាំង​០២​នាក់ ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ត្រូវបាន​កម្លាំង នគរបាល​ប៉ុស្តិ៍​បឹង​ខ្យា​ង​បានធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ឃើញ​ថ្នាំញៀន​តែ​ម្ដ​។​

 

​ជនសង្ស័យ​ទាំង​០២​នាក់​រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ដថថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya