ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី​១៨ ស្លាប់​មនុស្ស​ចំនួន​០៨​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ ​

ថ្ងៃទី​១៨ ស្លាប់​មនុស្ស​ចំនួន​០៨​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ ​

ភ្នំពេញ​៖ តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១១​លើក យប់​៦​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​៨​នាក់​(​ស្រី​២​នាក់​)  របួសធ្ងន់ ៩​នាក់​(​ស្រី​៣​នាក់​),​និង​របួសស្រាល​១០(​ស្រី​៥​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​និង​យាន​ផ្សេងៗ​២​គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៥​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១០​នាក់​(​យប់​០៤​នាក់​) ។​

​រថយន្ត​ពិន័យ​សរុប​ចំនួន​៤១៧​គ្រឿង​(​រថយន្ត​ធំ​១១៣​គ្រឿង​)​ស្មើ​និង​៤៣៧​ករណី​,​ករណី ល្មើស​ក្រដាស​ស្នាម​២៣១​គ្រឿង ស្មើនឹង​២៥១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​១៨៦​ស្មើនឹង​១៨៦​រ​ណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១,២៩៣​គ្រឿង​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya