ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​វីឡា​​របស់​សាស្ត្រាចារ្យ​​នៃ​សាលា​វិចិត្រសិល្បៈ​ ​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​វីឡា​​របស់​សាស្ត្រាចារ្យ​​នៃ​សាលា​វិចិត្រសិល្បៈ​ ​

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៨ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ២៨ សីហា  មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុងផ្ទះ​វីឡា​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវលំ ភូមិ​បន្លា​ស្អិត ក្រុមទី​៥ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​គេ​សង្ស័យថា មកពី​ទុស្សេ​ខ្សែភ្លើង ភ្លេច​បិទ​បារ៉ែត​ភ្លើង​។​
​ម្ចាស់ផ្ទះ​វីឡា​ដែល​អគ្គិភ័យ​ឆាបឆេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា សុទ្ធ សុ​ម៉ាលី ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ជា​គ្រូបង្រៀន​សិល្បៈ និង​ប្តី​ឈ្មោះ សេក សុ​វុ​ធ​អាយុ​៥៥​ឆ្នាំ​ជា​នាយករង នៃ​សាលា​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ពេជ្រ  ស្នាក់​ផ្ទះ​វីឡា​កើតហេតុ​ខាងលើ​។​សម្ភារៈ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ រួមមាន​៖ ម៉ាញ៉េ កុំ​ព្យ​ទ័​រ
ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។​
​មុនពេល​កើតហេតុ កូនប្រុស​ម្ចាស់ផ្ទះ​ឈ្មោះ ពេជ្រ​បានរៀបចំ​ស្លៀកពាក់​ចេញទៅ​សាលារៀន ប៉ុន្តែ​ភ្លេច​បិទ​បារ៉ែត​ភ្លើង​និង​បើក​ម៉ាស៊ីនត្រជាក់​ចោល​ហើយ​ទៅ​រៀន​បាត់​ដោយ​មិនមាន​អ្នក​នៅផ្ទះ​នោះទេ​។
​    ​បន្ទាប់ពី​មាន​អគ្គិភ័យ​កើតឡើង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​សែន​សុខ​បាន​ទៅ​ជួយ អន្តរាគមន៍​ភ្លាមៗ ហើយ​នៅ​ទីនោះ ក៏មាន​វត្តមាន លោក ម៉ក់ ហុង​អធិការនគរបាល​ខណ្ឌ និង​លោក ម៉ូ​វ ម៉ានិត អភិបាលរងខណ្ឌ បាន​ទៅ​ជួយ​អន្តរាគមន៍​និង​សមត្ថកិច្ច អាជ្ញាធរ ខណ្ឌ​សែន​សុខ ទើប​អគ្គិភ័យ​មួយ​នេះ​បាន​រលត់ទៅវិញ​ភ្លាមៗ​ជា​សា្ថ​ពរ​។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ឱ្យដឹងថា គាត់​បាន​ដើរ​ឆ្លងកាត់​ហើយក៏​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់ ដោយមាន​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​។  បន្ទាប់មកទៀត ក្រុម​ប្រជាពលរដ្ឋ បានសម្រេច​វាយ​បំបែក​កញ្ចក់​ជុំវិញ​ផ្ទះ​៕

ដោយ​៖ ជាតិ​តា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya