ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ចោរ​ផ្លោះ​របង​ចូល​លួច ប្រាក់​ជិត​២​ពាន់​ដុល្លារ នៅផ្ទះ​លក់​ឈើ​និង​វេរ​លុយ​តាម​វី​ង​ ​

ចោរ​ផ្លោះ​របង​ចូល​លួច ប្រាក់​ជិត​២​ពាន់​ដុល្លារ នៅផ្ទះ​លក់​ឈើ​និង​វេរ​លុយ​តាម​វី​ង​ ​

ពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០ នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ ចោរ​ជើងឆើត ម្នាក់​បាន​ផ្លោះ​របង​ចូល​លួច​សម្ភារ​នៅ ក្នុងផ្ទះ​លក់​ឈើ​និង​វេរ​លុយ​តាម​វី​ង​ប្រមូល យក​សម្ភារ​សរុប​ទឹកប្រាក់​ប្រមាណ​ជិត​២ ពាន់​ដុល្លារ  ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​-​ខេត្ដ​ពោធិ៍សាត់ ។
ម្ចាស់ផ្ទះ​ដែល​ចោរ​ចូល​លួច​សម្ភារ​មាន ឈ្មោះ ធូ រចនា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មានមុខ​របរ​បើក​ដេប៉ូ​លក់​ឈើ​និង​វេរ លុយ​តាម​វី​ង មាន​ទីលំនៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ ។ នគរបាល​បញ្ជាក់ ថា នៅក្រោយ​កើតហេតុ ម្ចាស់ផ្ទះ​បាន មក​ដាក់ពាក្យ​បណ្ដឹង​ហើយ​នាំមក​ជាមួយ នូវ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ របង​ផ្ទះ ហើយ​បានឃើញ​សកម្មភាព​ចោរ ម្នាក់​ផ្លោះ​របង​ចូល​លួច​សម្ភារ​ទៀតផង​។
​បើតាម​កាមេរ៉ា​ដែល​ម្ចាស់ផ្ទះ​យក ទៅឱ្យ​សមត្ថកិច្ច​បានឃើញ​សកម្មភាព ចោរ​ផ្លោះ​របង​រួច​លូន​ចូល​តាម​ផ្ទះបាយ ហើយ​បាន​យកដៃ​លូក​ចូល​តាម​បង្អួច ទាញយក​លេប​ថប​១​គ្រឿង និង​ទូរស័ព្ទ ម៉ាក​ណូគា​១​គ្រឿង ព្រមទាំង​កាបូប​ដាក់ ឯកសារ​ផ្សេងៗ ប៉ុន្ដែ​កាបូប​ដែល​គេ លួច​យក​ហើយ​នោះមក​បោះចោល​នៅ មុខផ្ទះ​ខាងក្រៅ​របង ។
​នៅក្នុង​ពាក្យបណ្ដឹង​របស់​ម្ចាស់ផ្ទះ​ឱ្យ ដឹងថា សម្ភារ​ដែល​ចោរលួច​យកទៅ នោះ សរុប​ទឹកប្រាក់​មាន​ចំនួន​១.៦២០ ដុល្លារ ហើយ​នៅក្នុង​ពាក្យបណ្ដឹង​បាន សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ ខ្លួន​ចោរ​ជើងឆើត​ខាងលើនេះ ព្រោះ​នៅ ក្នុង​កាមេរ៉ា​សុវត្ថិភាព​បានឃើញ​មុខ​និង សកម្មភាព​ចោរ​ម្នាក់នេះ​យ៉ាងច្បាស់ ក្រឡែត ៕Pempin001-2 22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya