ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ព្រះសីហនុ​ធុំក្លិន​មិន​ស្រួល​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ព្រះសីហនុ​ធុំក្លិន​មិន​ស្រួល​

​ព្រះសីហនុ​៖  មន្ត្រី​តូចតាច​ជាច្រើន​នៅ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​បាន​ទំលាយ​ឲ្យ​ដឹងថា មេ​របស់ខ្លួន​គឺ​លោក​ប្រធាន​មន្ទីរ នេន ម៉ា​ល័យ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​បានរួម​ដៃ​ជាមួយ​លោក​ប្រធានការិយាល័យ​គណនេយ្យ​លោក ឈួន វ​ឌ្ឍ​នា កិបកេង​ប្រាក់​របស់​មន្ទីរ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​ពុំ​ចែក​មន្ត្រី​តូចតាច​បាន​លិឍ ឬ​ហិតក្លិន​ទេ​។
​    ​ប្រភព​បាន​ឲ្យ​ដឹងថា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក​ប្រធាន​មន្ទីរ នេន ម៉ា​ល័យ បានរួម​ដៃ​ជាមួយនិង​លោក​ប្រធានការិយាល័យ​គណនេយ្យ ឈួន វ​ឌ្ឍ​នា ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​និង​ថវិកា​គំរោង​ក្នុង​មួយឆ្នាំៗ​មិនតិចជាង​២០០​លាន​រៀល ហើយ​ថវិកា​ដែល​គាត់​បាន​កិបកេង​ទាំងនោះ​គឺ​ស្ទើរ​ទាំងស្រុង​ពុំបាន​បែងចែក​ឲ្យ​អនុប្រធាន​មន្ទីរ​និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត បាន​ស្គាល់​ក្លិន​ឬ​បាន​លិឍ​បន្តិចបន្តួច​ទេ​ដោយ​ភាគច្រើន​គឺ​រូបគាត់​ចែក​ឲ្យ​តែ​លោក​ប្រធានការិយាល័យ​គណនេយ្យ​មួយផ្នែក​និង​ចែ​កច​ន្តិ​ច​បន្តូច​ទៅ​ឲ្យ​បេឡា​តែប៉ុណ្ណោះ​។
​ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ប្រធាន​មន្ទីរ​ខាងលើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បានធ្វើអោយ​កំរិតជីវភាព​ក្លាយជា​អ្នកមាន​ដ៏​ស្តុក​ស្ត​ម​នៅ​ក្រុងព្រះសីហនុ ហើយ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១២ ២០១៣​និង​២០១៤​គឺប្រធាន​មន្ទីរ​រូបនេះ​និង​បក្ខពួក​បាន​កិបកេង​ប្រាក់​មន្ទីរ​ក្នុង​មួយឆ្នាំៗ​អស់យ៉ាង​តិច​២០០​លាន​រៀល​ចំពោះ​ប្រាក់​ដែល​គាត់​បាន​កិបកេង​ច្រើនជាងគេ​គឺ​ប្រាក់​ធ្វើ​អគារ​បន្ថែម​នៅ​ជា​ន់ទី​១​រួម​និង​ការចំណាយ​លើ​ការងាររដ្ឋបាល ប្រាក់​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស​និង​ប្រាក់​មួយចំនួន​ផ្សេងទៀត​នៅ​ជំពូក​៦៤​ដែល​មិនមែនជា​ប្រាក់​បៀរ​វត្ត​ន៍​បុគ្គលិក​អចិន្ត្រៃយ៍​រួម​និង​ប្រេង​ឥន​ន្ធៈ​ផងដែរ​។
​    ​លោក​ប្រធាន​មន្ទីរ នេន ម៉ា​ល័យ បាន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រាក់​ថែទាំ​និង​ជួសជុល​ផ្លូវលំ​ជនបទ ប្រាក់​ធ្វើ​អណ្តូងស្នប់​និង​ប្រាក់​សំរាប់​ថែទាំ​អណ្តូង​រួម​និង​ប្រាក់​បណ្តុះបណ្តាល​ជាច្រើន​ទៀត​។ ការប្រព្រឹត្ត​អំពើពុករលួយ​របស់គាត់​និង​បក្ខពួក​កន្លងទៅ​មាន​ភាពសុខសាន្ត ទោះបី​ក្នុង​មួយឆ្នាំៗ​គេ​ឃើញ​ក្រុមអធិការកិច្ច​និង​ក្រុម​សវនកម្ម​ចុះទៅ​ត្រួតពិនិត្យ​ការចាយវាយ​ថវិកា​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះសីហនុ បន្តកន្ទុយ​គ្នា ប៉ុន្តែ​មន្ត្រី​រក​មិនឃើញ​ចំណុច​អវិជ្ជមាន​ទេ​គឺ​ភាគច្រើន​ទៅពិនិត្យ​តែ​លុយ​លោក​ប្រធាន​មន្ទីរ​ទៅវិញ​។
​    ​ដោយសារតែ​ក្រុមមន្ត្រី​អធិការកិច្ច​និង​ក្រុម​សវនកម្ម​ខ្លះ​បំពេញភារៈកិច្ច​មិនបាន​ល្អ ប្រព្រឹត្ត​អំពើពុករលួយ​នោះបាន​ធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ នេន ម៉ា​ល័យ និង​បក្ខពួក​របស់គាត់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ទោះបី​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​តឹងតែង​លើ​ករណី​អំពើពុករលួយ​នេះ​យ៉ាងណាក៏ដោយ​។
​    ​មន្ត្រី​ភាគច្រើន​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​កំពុងតែ​ទន្ទឹងរង់ចាំ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​ពួកគាត់​មិនសូវមាន​សង្ឃឹមថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​លើ​ករណីនេះ​បានទេ​។ កន្លងមក​រឿងអាស្រូវ​ពុករលួយ​នៅតាម​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ជាច្រើន​ខេត្ត​ស្ទើរ​ជិត​ពេញ​ផ្ទៃ​ប្រទេស​ដែលមាន​ទម្រង់​ប្រហាក់ប្រហែលគ្នា ហើយ​មន្ត្រីក្រោមឱវាទ​នាំគ្នា​ប្តឹង​ប្រធាន​មន្ទីរ ដូចជា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្វាយរៀង ។​ល​។ គឺ​ឃើញថា​ពុំ​ទទួលបាន​ផ្លែផ្កា ហើយ​ផ្ទុយទៅវិញ​ប្រធាន​មន្ទីរ​ទាំងនោះ​មាន​ចរិត​កាន់តែ​ក្រអឺតក្រទម​ដាក់​មន្ត្រី​ថ្នាក់ក្រោម​ថែមទៀត​។ អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​បានទេ កាលពី​ម្សិលមិញ ដូច្នេះ​ពុំទាន់​ដឹងថា ពិត​ក្នុង​កម្រិតណា​នោះឡើយ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya