ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កម្មក​រឡាន​លាយ​ស៊ីម៉ង់​តិ៍​ម្នាក់ ​​ភ្លើង​​ឆក់​បណ្តាលឲ្យរង​របួសធ្ងន់​

កម្មក​រឡាន​លាយ​ស៊ីម៉ង់​តិ៍​ម្នាក់ ​​ភ្លើង​​ឆក់​បណ្តាលឲ្យរង​របួសធ្ងន់​

បន្ទាយមានជ័យ​ ៖​ កម្មករ​ម្នាក់​ ធ្វើ​ការងារ​តាម​រថយន្ត​បាញ់​លាយ​ស៊ីម៉ង់ត៍​ របស់​ក្រុមហ៊ុន​ (REC)​ ត្រូវ​ចរន្ត​ភ្លើង​តង់ស្យុង​ខ្ពស់​ ឆ្លង​ឆក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ សង្គ្រោះ​ជីវិត​នៅ​ មន្ទីរពេទ្យ​ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ធ្វើ​ការងារ​បាញ់​លាយ​ស៊ីម៉ង់ត៍​ហើយ​ ដៃ​ បំពង់​ប្រមោយ​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ជិត​ប៉ះ​និង​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​ ជន​រង​គ្រោះ​ ។​ ​កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​រោល​ជ្រូក​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សង​ សុ​រិ​ន​ អាយុ​២២​ឆ្នាំ​ រស់នៅ​ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​ ជន​រង​គ្រោះ​គេ​ឃើញ​រង​របួសធ្ងន់​ត្រង់​ប្រអប់ដៃ​ទាំង​ពីរ​ និង​រោល​ឆេះ​ខ្មៅ​ ប្រអប់ជើង​ ទាំង​សងខាង​នោះ​ផង​ដែរ​ ។​

​ ​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​បាញ់​លាយ​ស៊ីម៉ង់ត៍​របស់​ ក្រុមហ៊ុន​ (REC)​ ជាមួយ​និង​អ្នក​បើករថយន្ត​ម្នាក់​ទៀត​ ដែល​មាន​គ្នា​២​នាក់​ បាន​មក​បាញ់​ស៊ីម៉ង់ត៍​ចាក់​បេតុង​ ប្លង់​សេ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​។​ លុះ​ការងារ​បាញ់​ចាក់​ស៊ីម៉ង់ត៍​រួច​ហើយ​ តៃកុង​ រថយន្ត​បាន​បញ្ជា​បំពង់​ប្រមោយ​បាញ់​លាយ​ស៊ីម៉ង់ត៍​ចេញពី​កន្លែង​ចាក់​ប្លង់ ​សេ​ផ្ទះ​ ហើយ​ ស្រាប់តែ​បំពង់​ប្រមោយ​នោះ​គេ​ឃើញ​នៅ​ប្រហែល​ប្រវែង​៣០​ cm​ ទៅ​ប៉ះ​នឹង​ ខ្សែភ្លើង​ដែល​ មាន​តង់​ខ្យុ​ង​ខ្ពស់​ ហើយ​ក៏​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ ទៅ​ឆក់​ជន​រង​គ្រោះ​កំពុង​តែ​កាន់​សោ​ដោះ​បំពង់​ ប្រមោយ​បណ្តាល​ឱ្យ​ទទួល​រង​បួស​ធ្ងន់​ ៕22

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya