ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ផ្សារ​ដើម​គ​ចៅហ្វាយខណ្ឌ​ស្តីបន្ទោស​? ​

មេ​ផ្សារ​ដើម​គ​ចៅហ្វាយខណ្ឌ​ស្តីបន្ទោស​? ​

ភ្នំពេញ ៖ លោក​កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ​ដើម​គ ដ៏​អសមត្ថភាព​ត្រូវបាន​លោក​អភិបាលខណ្ឌ​ទួលគោក​ស្តីបន្ទោសនៅក្នុង​អង្គប្រជុំ​មួយ​ពី​រឿង​អសមត្ថភាព​គ្រប់ជំពូក ហើយ​សូម​ឲ្យ​កែប្រែ​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ ច្បាស់​ជា​…​ហេស​!​ហេ​!​។ នេះ​គឺ​យោងតាម​សំដី​មន្ត្រី​សាលាខណ្ឌ​ម្នាក់ បាន​ប្រាប់​ដល់​អរិយធម៌​យើង​កាលពី​ប៉ុន្មាន ថ្ងៃមុន
​ហើយ​សូម​មិន​ប្រាប់​ឈ្មោះ​។​
ការស្តីបន្ទោស​នោះ មានដូចជា​គ្មាន​សមត្ថភាព​បើកផ្លូវ​ជុំវិញ​ផ្សារ គ្រប់គ្រង​សន្តិសុខ​មិនបាន​ល្អ មាន​អ្នកលក់ដូររញ៉េរញ៉ៃ ដាក់តាំង​លក់ទំនិញ​មិន​ទៅតាម​តំបន់ ផ្លូវចេញចូល​ក្នុង​ផ្សារ​តូចចង្អៀត ឧស្សាហ៍​មាន​បាតុភាព​ផ្សេងៗ​ជាដើម​។ ដោយ​ករណី​ទាំងនេះ លោក​អភិបាលខណ្ឌ​សូម​ឲ្យ​ប្រធាន​ផ្សារ​ពិចារណា​ឡើងវិញ និង​រស់​ត្រគាត​បន្តិច​ផង
កុំ​ងាប់ស្តូក​ដូច​សព្វថ្ងៃ​ពេក​។ អ្វីដែល​លោក​អភិបាលខណ្ឌ​ចាប់អារម្មណ៍​នោះ គឺ​រឿង​ប្រាក់ខែ​របស់​សន្តិសុខ​ដែល ខ្លះ​បានតែ​៨​ម៉ឺន​រៀល​និង​ខ្លះ​បាន​១២​ម៉ឺន​រៀល​។ កត្តា​ផ្តល់​ប្រាក់ខែ​តិចតួច​នេះហើយ ទើប​គ្រប់គ្រង​សន្តិសុខ​មិន បានល្អ ហើយ​កូនចៅ​មិន​ស្តាប់​មេនោះ​ឯង​។
ក្រុម​សន្តិសុខ​បាន​ឲ្យ​អរិយធម៌​ដឹង​ដែរ​ថា «​ពិតណាស់​ប្រាក់ខែ​របស់​ពួកគេ​ខ្លះ​បាន​៨​ម៉ឺន​រៀល និង​ខ្លះ​បាន​១២ ម៉ឺន​រៀល​មែន ក្នុង​មួយខែ​»​។ ប៉ុន្តែ​ពួកគេ​មាន​ប្រាក់ឧបត្ថម្ភ​ហូបបាយ​ពេលព្រឹក​ក្នុង​ម្នាក់​៧០០០​រៀល​ទៀត​បន្ថែម ពីលើ​ប្រាក់ខែ​។ លុយ​ដែល​ចែកគ្នា​បាន​៧០០០​រៀល​ម្នាក់នេះ គឺជា​លុយ​ពួកគេ​ដើរ​ប្រមូល​ពី​អាជីវករ​លក់ដូរ​តាម ដងផ្លូវ
​ជុំវិញ​ផ្សារ​ទាំងយប់​ទាំង​ថ្ងៃ​។ បន្ទាប់ពី​ក្រុម​សន្តិសុខ​ប្រមូល​លុយ​បាន​គ្រប់​គោលដៅ​ហើយ​នោះ ប្រធាន ក្រុម​ជា​អ្នក​ចែក​ដល់​កូនក្រុម​ក្នុង​ម្នាក់ៗ​ទទួលបាន​៧០០០​រៀល ដោយ​លុយ​នេះ​មិន​ស៊ី​ញ៉េ​ទទួល​ទេ​។ លុយ​នៅ សល់​ភាគច្រើន យក​ជូន​លោក​ប្រធាន​ផ្សារ​ចែកគ្នា​ជាមួយ​អនុប្រធាន​ដែលមាន​ច្រើន​ដូច​ម្រាមដៃ​នោះ តាមច្បាប់ ទន្សោង​គោព្រៃ​។
ប៉ុន្តែ​ក្រោយពី​មានការ​ស្តីបន្ទោស​ពី​សំណាក់​លោក​ចៅហ្វាយខណ្ឌ រឿង​ប្រាក់ខែ​សន្តិសុខ​តិច ស្រាប់តែ​លោក​ប្រធាន​កែ​ត ស៊ី​វិ​នី ឲ្យ​ប្រធាន​ក្រុម​ទាំងអស់ ប្រមូល​លុយ​នោះ​ជូន​គាត់​ហើយ​ចាំ​គាត់​បើក​ឲ្យ​ក្នុង ម្នាក់​៧០០០​រៀល ក្នុង​មួយថ្ងៃ​វិញ​។ ដោយ​បើក​ម្តងៗ​មាន​ចុះហត្ថលេខា​ទទួល​ពីស​ន្តិ​សុខ​ម្នាក់ៗ ស្រួល​យក លេស​រាយការណ៍​ទៅ​លោក​ចៅហ្វាយខណ្ឌ​វិញ​ថា ប្រាក់ខែ​និង​ប្រាក់​ថ្ងៃ​បាន​ជិត​៤០​ម៉ឺន​រៀល​ដែរ​មិនតិច​ទេ​។​
ក្រុម​សន្តិសុខ​និយាយថា នេះ​ជា​ក្បាច់​ឆ្នាំង​វែង​អន្ទុង​វែង របស់លោក​ប្រធាន​ដែល​អសមត្ថភាព ព្រោះ​អី​ប្រធាន ផ្សារ​៤​ទៅ​៥​នាក់ ហើយ​គេ​មិនដែល​ធ្វើ​របៀបនេះ​ទេ​។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​លុយ​៧០០០​រៀល ដែល ឧបត្ថម្ភ​ដល់​សន្តិសុខ​ម្នាក់ ក្នុង​មួយថ្ងៃ​នោះ​គឺជា​លុយ​ញើស​ឈាម​របស់​ក្រុម​សន្តិសុខ​តាម​គោលដៅ​ខំ​ដើរ​ប្រមូល ពី​អាជីវករ
​ទៅវិញ​ទេ​។ ដោយ​ទុក​ចាយ​ខ្លួនឯង​ខ្លះ ឲ្យ​ប្រធាន​និង​អនុប្រធាន​ខ្លះ ព្រោះ​គ្នា​មិន​ហ៊ាន​ធ្វើជា​មេ​ចំណែក ខ្លួនឯង គឺ​ទុក​ឲ្យ​ប្រធាន​ក្រុម​ចែក តែ​ឥឡូវ​លោក​ប្រធាន​យកទៅ​ចែក​ដោយផ្ទាល់​ខ្លួនឯង​ហើយ​។ ដូច្នេះ​សូម លោក​កែ​ត ស៊ី​វិ​នី យល់​ឲ្យ​ច្បាស់ មិនមែនជា​លុយ​លោក​ខំ​រក​ទេ​។ កុំ​ចាំបាច់​ធ្វើ​តារាង​បើក​លុយ​ប្រចាំថ្ងៃ​ទុក​រាយ ការណ៍​យ​កបុង​ថ្នាក់លើ​ខ្មោច​យ​ក៏​អី​ឡើយ​។ តាំងពី​ថ្ងៃ​លោក​អភិបាល​ស្តីបន្ទោស​រហូតមកដល់​ពេលនេះ​គ្មាន ឃើញ​ដំឡើង​ប្រាក់ខែ​ដល់​សន្តិសុខ​ទេ គឺ​ប្រាក់ខែ​ពួក​សន្តិសុខ​ទាំងអស់នោះ មិនបាន​ស្មើ​កម្មករ​កម្មការិនី​កាត់ ដេរ​ផង​ទេ​។ សូម​ធ្វើយ៉ាងណា​ឲ្យ​គ្នា​មាន​ប្រាក់ខែ​គោល​ចាប់ពី​៧០​ទៅ​៨០​ដុល្លារ ក្នុង​មួយខែ​ផង​ទៅ ប្រសិនបើ ចង់​ប្រើ​គេ (​បើ​ចង់​ប្រើគោ ឲ្យ​ស៊ី​ស្មៅ​ផង​ទាន​ប្រុស​!)​។
ជុំវិញ​ករណី​ទាំងនេះ​កាសែត​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​កែ​ត ស៊ី​វិ​នី បានទេ តែ​យើង​ជឿថា ករណីនេះ​បើ​គ្មាន​ភ្លើង​ក៏​វា​គ្មាន​ផ្សែង​ដែរ​៕

ដោយ​៖ តា​បណ្ឌិត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya