ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៧​ខែ​០៥​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥.០០​នាទី ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនសង្ស័យ ៖ ឈ្មោះ​សុខ វាសនា ហៅ​យី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ស្ដៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់យក​៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០៣​កញ្ចប់​តូច កូន​កន្ត្រៃ​ចំនួន​០១ ទូរស័ព្ទដៃ​ម៉ាក​ណូគា ចំនួន​០១​គ្រឿង​ដែកកេះ​ចំនួន​០២ កញ្ចប់​បារី ម៉ា​យ​សេ​វេន​ចំនួន​០១ មាន​បារី​ចំនួន​០២​ដើម ថង់​សំរាប់​វេច​ខ្ចប់​សារធាតុ​ញៀន ចំនួន​០៥ ទុយោ​ជ័រ​កាត់​ចំនួន​០១ ម៉ូតូ​ម៉ាក​YAMAHASIRIUS ចំនួន​០១​គ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​1-0346
​នគរបាល​បុ​ស្ដិ៍​ដីឥដ្ឋ​បាន​ដឹកនាំ​កម្លាំង បង្ក្រាប​ករណី​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​លើ​បាន​ជួប​ជនសង្ស័យ​ដែល​កំពុង​រៀបចំ​វេច​ខ្ចប់​និង​ប្រើប្រាស់​សារធាតុ​ញៀន​នៅលើ​ខ្ទម​ឈ្មោះ គាំ ចិត្ត ភេទ​ប្រុស ក្នុងខណៈ​ម្ចាស់ផ្ទះ​ចេញទៅ​សា​រម៉ង​និង​បង់សំណាញ់​នៅ​ទន្លេ​ឆ្ងាយ​ពី​ផ្ទះ​របស់ខ្លួន​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕11231021_1843645439193801_3718281301572160001_n 10985357_1843645429193802_5939145418485525943_n 11025737_1843645475860464_6762018552244242126_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya