ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​បួស​ម្នាក់ ​

បើក​ម៉ូតូ​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​បួស​ម្នាក់ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ មនុស្ស​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់ មន្ទីរពេទ្យ​ស្រុក​កោះធំ និង​ម្នាក់ទៀត រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់ បើក​ម៉ូតូ​ធ្លាក់​ផ្លូវ ដោយ​ខ្លួនឯង នៅ​ផ្លូវ​លេខ​១២ និង​១៦ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ​ខ ស្រុក​កោះធំ​។​

​ជន​សង​គ្រោះ ដែល​ស្លាប់  ឈ្មោះ ខុន ចំរើន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ កសិករ​។ ចំណែក​អ្នករងរបួស​ស្រាល មានឈ្មោះ ប៉ុន ចំណាប់ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កសិករ​។ អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ជាមួយគ្នា ហើយ​ត្រូវជា​ម្តាយ និង​កូនបង្កើត​នឹង​គ្នា​។​
​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ វេ​វ សេ ១០០ មួយ គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ដ​.5507​ភ​.​ព​1 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ពេលមកដល់​ចំណុចកើតហេតុ អ្នកបើកបរ ងងុយដេក ក៏​បើក​ខុសផ្លូវ ធ្វើ​ឲ្យ​អ្នក​រួម ដំណើរ ធ្លាក់​ពីលើ​ម៉ូតូ បោក​ក្បាល​ទៅលើ​ដុំថ្ម របួសធ្ងន់ ហើយ​បាន​ស្លាប់ ពេល​ដឹកបញ្ជូន ទៅដល់​មន្ទីរពេទ្យ​ស្រុក​កោះធំ ។ ចំណែក​អ្នកបើកបរ រងរបួស​ស្រាល​៕
11269103_1843555129202832_7808880876979151191_n 11222480_1843555052536173_4092812834744310579_n 11260726_1843555065869505_4515623094403837598_n 11265517_1843555085869503_6182701918592192821_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya