ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ចោរ​ប្លន់​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព ​

ប៉ូលិស​ចាប់ចោរ​ប្លន់​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព ​

រតនគីរី​៖ បើតាម​អាជា្ញធ​ខេត្ត​រតនគីរី​បាន​និយាយថា នៅ​ថ្ងៃ​សៅរ៍​១៧​ឧសភា​២០១៥ នេះ មាន​ករណី លួច​មាន​ស្ថាន​ទម្ងន់​(​ប្លន់​យក​ទ្រព្យសម្បត្តិ​) នៅ ចំណុច​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង  ប៉ុន្តែ​ជនល្មើស​ត្រូវបាន​ចាប់ខ្លួន ។​
បន្ទាប់ពី​មាន​ករណីនេះ​បាន​កើតឡើង​បន្តិច កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​រតនគីរី ក៍បាន​ចុះ​ស្រាវជ្រាវ​និង​ប្រតិបត្តិការ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ឈ្មោះ ពេជ្រ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​ថ្មី ស​ង្តា​ត់​ឡា​បាន​សៀក ក្រុង បាន​លុង ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ ហើយ​ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ព​ន្ធា​នាគារ ។​

​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ហៅ​ម៉ូតូឌុប ថា​ទៅយក​សំភារៈ​របស់ខ្លួន​នៅឯ​ផ្ទះ ដល់​កន្លែង​ស្ងាត់​ក៏​យក​ខ្សែ​អង្រឹង​រឹត​ករ​ជនរងគ្រោះ​ខាងក្រោយ បណ្ដាលអោយ​ជនរងគ្រោះ​ដួលសន្លប់ បន្ទាប់មក​ក៏​យក​ទ្រព្យសម្បត្តិ សំភារៈ ហើយ​រត់​គេចខ្លួនបាត់ ។​

​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ឈ្មោះ ថោង មាន ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ​ជនជាតិ ទំពួន រស់នៅ​ភូមិ ផ្អរ ឃុំ​លុង​ឃុ​ង ស្រុក បរ​កែវ ខេត្ត រតនគិរី មុខរបរ​កសិករ ។ ចំណែក​សំភារៈ​បាត់បង់​រួមមាន​លុយ​ខ្មែរ ចំនួន​៦០​មុ​ឺ​ន​រៀល និង ទូរ​សព្ទ័​ដៃ​១ គ្រឿង ៕
111 1 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya