ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ យកប្រាក់​អស់​ជាង​៤​ពាន់​ដុល្លារ​ ​

ចោរឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ យកប្រាក់​អស់​ជាង​៤​ពាន់​ដុល្លារ​ ​

រតនគិរី ៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥ ស្ត្រី​វ័យ​៥៥​ឆ្នាំ ត្រូវ​ចោរ ឆក់​កាបូប​បាន​រួច​គេចខ្លួនបាត់ ពេលធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ក្រុង​បាន​លុង ជួយ​អន្តរាគមន៍​ស្វែងរក​ចាប់ខ្លួន ប៉ុន្តែ​ចោរ​បានគេច​បាត់ស្រមោល នៅ​ចំណុច​ក្បែរ​មន្ទីរ​វប្បធម៌ ស្ថិតនៅ​ក្នុងភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង ក្រុង​បា​លុង ។​
​ស្ត្រី​រងគ្រោះ​នោះ​មានឈ្មោះ​ណ​ម អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មា​នទី​លំនៅដ្ឋាន​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី 1A-7999 រងរបួស​ស្រាល ដោយ​ចោរ​បាន​ឆក់​កាបូប ធ្វើ​ស្ត្រី​រងគ្រោះ​ដួល ។ រីឯ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​រួច​បាន​គេចខ្លួនបាត់ ។​
​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មក​ទិញ​បង្អែម នៅ​ផ្សារ​បាន​លុង ហើយ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​មួយគ្រឿង មិន​ស្គាល់​ម៉ាក ជិះ​ម៉ូតូ​មក​ឆក់​កាបូប​បណ្តាល​ឲ្យ​គាត់​ដួល ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានតែ​ម្តង​។ ។​
​សម្ភារ​ដែល​បាត់បង់​នៅក្នុង​កាបូប​រួមមាន ប្រាក់​ដុល្លារ​ចំនួន​២២៨០​ដុល្លារ ប្រាក់រៀល​ចំនួន​៤​លាន​រៀល​គ្រឿងអលង្ការ​គិត​ជា​ប្រាក់​១៥០០​ដុល្លារ និង​កាត​អេ​ធី​អឹម​ចំនួន​១​សន្លឹក​ផងដែរ​៕rana1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya