ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន ស្រី​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន ស្រី​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៦​ខែ​០៥​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៩.០០​នាទី ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង​​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ជនសង្ស័យ​ចំនួន​០២​នាក់​៖
១.​ឈ្មោះ យ៉ុ​ន ចាន់​ដេ​ត ហៅ​ស្រីអូន​ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​( ឃាត់ខ្លួន )​។​
២.​ឈ្មោះ ផល ស្រី​ណៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ( ឃាត់ខ្លួន​)​។​
​វត្ថុតាង​ចាប់យក​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹក​ក​ចំនួន​)​ចំនួន​០២​កញ្ចប់​តូច​។
-​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​-​ម៉ូតូ​០១​គ្រឿង ម៉ាក​គុប​ជ្រុង​C50 ពណ៍​ស្លែ ពាក់​ផ្លាកលេខ​កណ្តាល​1B- 2269​។​
​ជនល្មើស​ទាំង​០២​នាក់ ធ្លាប់​ចែកចាយ​គ្រឿងញៀន ដោយ​ឡើងទៅ​ទិញ​ថ្នាំញៀន​នៅ​ភ្នំពេញ ហើយ​យកមក​ចែកចាយ នៅ​ឃុំ ព្រែក​អំពិល​និង ឃុំ ព្រែក​លួង ។​
​នៅ​ថ្ងៃទី​១៦​ខែ​០៥​ឆ្នាំ​២០១៥​ម៉ោង​១៥.០០​នាទី ជនល្មើស​ទាំង​០២​នាក់ បាន​ឡើងទៅ​ទិញ​ថ្នាំញៀន​នៅ​ភ្នំពេញ (​ម្តុំ​ក្តាន់​ពីរ​) ហើយ​យកមក​ចែកចាយ​នៅ​ភូមិ​ក្តី​ចាស់ ឃុំ ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ។
-​នៅវេលា​ម៉ោង​១៩.០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​ប៉ុស្តិ៍​ព្រែក​លួង​ចេញ​ល្បាត​ពួនស្ទាក់​នៅ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​លួង​ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​តូច និង​ដកហូត​ម៉ូតូ​០១​គ្រឿង​ទូរស័ព្ទ​០២​គ្រឿង​ហើយ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕11069858_1843186419239703_8136112680137958968_n 11120578_1843186409239704_8564990271154492644_n 10453312_1843190135905998_7880364541360686634_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya