ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ប្ដី​អត់​ខាន់ស្លា វាយ​ធ្វើបាប​ប្រពន្ធ​ប្រុង​អារ​.​ក​សម្លាប់​ ​

ប៉េអឹម​ឃាត់ខ្លួន​ប្ដី​អត់​ខាន់ស្លា វាយ​ធ្វើបាប​ប្រពន្ធ​ប្រុង​អារ​.​ក​សម្លាប់​ ​

កំពង់ស្ពឺ ៖ ប្ដី​អត់​ខាន់ស្លា​ម្នាក់​ត្រូវ កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ឃាត់ខ្លួន បន្ទាប់ពី​បុរស​រូបនេះ​វាយ​ធ្វើបាប​ប្រពន្ធ និង​យក​កូនកាំបិត​ប្រុង​អា​រក​សម្លាប់ ព្រោះតែ​ជម្លោះ​បន្ដិចបន្ដួច កាលពី ម៉ោង ៩​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៥ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។
​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ អន លឹម អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃក្ដី សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ប្រាក់ រក្សា អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្មការិនី រោងចក្រ ។​
រវាង​រូបនាង​នឹង​ប្ដី​គឺ​គេ យកគ្នា​មិនបាន​រៀបការ​នោះទេ គ្រាន់តែ ចាស់ៗ​ដឹងឮ​ទាំងសងខាង​។ នាង​បន្ដថា រស់នៅ​ជាមួយគ្នា​បាន​មួយឆ្នាំ ប្ដី​របស់ នាង​ចេះតែ​លួច​មាន​ស្រី​ខាងក្រៅ​និង​រក រឿង​វាយតប់​នាង​មិនដែល​ខាន​នោះទេ​។ រហូតដល់​ថ្ងៃកើតហេតុ ប្ដី​របស់​នាង​បាន រករឿង​វាយតប់​លើ​រូបនាង​យ៉ាងខ្លាំង បើទោះជា​នាង​អង្វរ​យ៉ាងណា​ក៏​គាត់​មិន ប្រណី​ដែរ​។ មិនតែប៉ុណ្ណោះ​ប្ដី​របស់​នាង បាន​យក​កាំបិត​មក​ភ្ជង់​ក ចាប់​បោចសក់ ប្រុង​អារ​.​កនាង​ចោល​ទៀតផង បើ​កុំ​តែ បាន​សមត្ថកិច្ច​មក​អន្ដរាគមន៍​ទាន់ពេល ម្ល៉េះ​សមនាង​ត្រូវ​ប្ដី​កំណាច​អារ​.​ក​ស្លាប់ បាត់ទៅហើយ​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya