ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » កុមារា​ម្នាក់ ត្រូវ​រថយន្តបុក​ពេល​ចេញពី​សាលារៀន​រងរ​បួស​ធ្ងន់​ ​

កុមារា​ម្នាក់ ត្រូវ​រថយន្តបុក​ពេល​ចេញពី​សាលារៀន​រងរ​បួស​ធ្ងន់​ ​

កំពង់ស្ពឺ​៖​កុមារា​ម្នាក់​ពេល​ចេញពី​រៀន​ត្រូវ​រថយន្ត​គៀរ​ធ្លាក់ចូល​ប្រឡាយ​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​១២​នឹង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៩៩-១០០​ស្ថិតក្នុង​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​
បើតាម​សម្ដី​ស្ត្រី​ឈ្មោះ​ឡាង​មុំ​ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​មុខរបរ​ស៊ីឈ្នួល​កាប់​អំពៅ​រស់នៅ​ភូមិ​ឃុំ​ខាង​ជាមួយគ្នា​ត្រូវជា​ម្ដាយ​បាន​និយាយថា​មុនពេល​កើតហេតុ​កូនប្រុស​របស់គាត់​បាន​ចេញពី​រៀន​សាលាបឋមសិក្សា​វត្ត​ពេជ្រនិល​ឈ្មោះ រ៉ុង ពន្លឺ ភេទ​ប្រុស​អាយុ​៦​ឆ្នាំ​ដោយ​ធ្វើដំណើរ​ថ្មើ​ជើង​តាម​គ្រោះ​ក្រហម​ពី​កើ​តទៅ​លិច​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​តូច​មិន​ស្គាល់​ម៉ាក់​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ជៀង​រថយន្ត​មួយគ្រឿង​ទៀត​គ៏​ជ្រុល​
​ទៅបុក​កុមារា​ខាង​បណ្ដាលអោយ​កូនប្រុស​របស់គាត់​ខ្ទាតចូល​ប្រឡាយ​បាក់ដៃ​ស្ដាំ​នឹង​ជើងឆ្វេង​រងរបួស​ធ្ងន់​។​ចំណែក​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ស្រមោល​​ចំណែក​កុមារា​រងគ្រោះ​បាន​ប្រជាពលរដ្ឋ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​៕
​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​
IMG_0076 IMG_0073

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya