ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់​អ្នក​រត់ការ​ម្នាក់ ព្រោះ​ចែក​លុយ​ជាមួយ​មន្ត្រី​តុលាការ​មិន​ស្មើ ​

ចាប់​អ្នក​រត់ការ​ម្នាក់ ព្រោះ​ចែក​លុយ​ជាមួយ​មន្ត្រី​តុលាការ​មិន​ស្មើ ​

កំពង់ស្ពឺ ៖​បុរស​ម្នាក់​ត្រូវ​នគរបាល​ខេត្ត​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពីបទ​គួ​ក​ជេរ​រឿង​ដោះលែង​បក្សពួក​វាយ​សម្លាប់​បុរស​ម្នាក់​ហើយ​ទំនងជា​បែកធ្លាយ​ដឹង​ដល់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​ទើបត្រូវ​គ​របាល​ខេត្ត​ខ្លួន​យ៉ាងនោះ ។​
​ហេតុការណ៍​ឃាត់ខ្លួន​បុរស​អ្នក​គួ​ក​ជេរ​ដោះលែង​ជនសង្ស័យ​សម្លាប់​មនុស្ស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៥ ឧសភា​២០១៥ ស្ថិតនៅ​ភូមិ​លំពែង ព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។​
​មន្ត្រីនគរបាល​ឱ្យដឹងថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ច​ន សុភ័ក្ត្រ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​លំពែងព្រះរាម ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​លោក​ជា វណ្ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​រូបនេះ ពាក់ព័ន្ធ​រឿង​រត់ការ​ជាមួយ​ក្រុម​ជនដៃដល់​ហើយ​មិនឱ្យ​ថតរូប​ទេ ។​បើតាម​សម្តី​របស់​មន្ត្រីនគរបាល​ម្នាក់​បាន​បង្ហើប​ឱ្យដឹងថា​ជនសង្ស័យ​៥​នាក់ ដែល​ឃាត់ខ្លួន​នោះ​ពាក់ព័ន្ធ​ជាមួយនឹង​ករណី​វាយ​សម្លាប់​មនុស្ស​វិកល​ច​រិ​ក​ម្នាក់​កាលពីពេល​កន្លងមក នៅ​ស្រុក​សំរោង​ទង​។ ជនជាប់ចោទ​៥​នាក់ ត្រូវ​បុរស​ខាងលើ​ប្រមូល​លុយ​ក្នុង​ម្នាក់​២៥០០​ដុល្លារ​ហើយ​ជនសង្ស័យ​ដែល​រត់គេចខ្លួន​ម្នាក់​៣០០០​ដុល្លារ​ចំណែក​ខាង​ជនរងគ្រោះ​ទាមទារ​យក​១៥០០០​ដុល្លារ ហើយ​ភ្លាមនោះ​បុរស​ខាងលើ​បាន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ជនសង្ស័យ​ទាំងអស់នោះ ដោយ​បុរស​រូបនោះ​ជា​អ្នក​រត់ការ​ជាមួយ​ក្រឡាបញ្ជី​ម្នាក់ និង​ព្រះរាជអាជ្ញា​ផងដែរ​ដោយ​ធ្វើការ​ប្រមូល​លុយ​បាន​ចំនួន​១៦.៥០០​ដុល្លារ ហើយ​មកដល់ពេលនេះ​បុរស​រូប​នោះបាន​ឱ្យទៅ​ជនរងគ្រោះ​បានត្រឹមតែ​៦០០០​ដុល្លារ​ប៉ុណ្ណោះ ។​
​ពាក់​ព័​ន្ឋ​នឹង​ករណី​ខាងលើនេះ លោក កែវ សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​បាន​បដិសេធ​ពី​ការទទួល​យកលុយ​ពី​បុរស​នោះ តែ​ថា​លោក​ពិតជា​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ព្រោះ​ដឹងថា​ជននេះ​ជា​អ្នករត់​ការដោះលែង​ជនដៃដល់​មែន ។​
​ប្រភព​ព័​ត៏​មាន​ពី​សាច់ញាតិ​ជនសង្ស័យ​បាន​និយាយថា​បើសិនជា​គ្មាន​បើកភ្លើង​ខៀវ​ពី​លោក​កែវ​សុធា​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ទេនោះ​ក៏​គ្នា​មិន​ហ៊ាន​ដែរ ។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​សូម​ឲ្យ​លោក​ឱម​យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ដុសក្អែល​លោក​កែវ​សុធា​ផង​កំ​ឲ្យ​ដួច​ពាក្យចាស់​ថា​ត្រី​មួយ​កន្ត្រក​បើ​ស្អុយ​មួយ គឺ​ស្អុយ​ទាំងអស់​។​
​ការ​បែកធ្លាយ​រឿង​លុយកាក់​រត់ការ​ដោះលែង​ជនសង្ស័យ​វាយ​សម្លាប់​មនុស្ស​ខាងលើនេះ កាសែត​អរិយធម៌​សុំ​ការបញ្ជាក់​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​ដែរ​តែ​លោក​បាន​ឆ្លើយ​បដិសេធថា មិនបាន​ទទួល​លុយ​ពី​ជន​ខាងលើនេះ​ទេ តែ​លោក​បានចេញ​ដីកា ចាប់ខ្លួន​ជន​អ្នករត់​ការ​នោះ ហើយ​លោក​នឹង​ស៊ើបអង្កេត​រឿងនេះ​អ្នកណា​ជា​អ្នកទទួល​សំណូក​? ចំណែក​លោកស្នងការ​ន​គ​របាល​ខេត្ត​អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​បានទេ កាលពី​ម្សិលមិញ​៕​ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​IMG_0063

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya