ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស័ក្តិ​បួន​កន្លះ​ប៉េអឹម​ក្រុង​ម្នាក់ ជា​អ្នករត់​ការដោះលែង​អ្នក​លេងល្បែង​ខុសច្បាប់ ? ​

ស័ក្តិ​បួន​កន្លះ​ប៉េអឹម​ក្រុង​ម្នាក់ ជា​អ្នករត់​ការដោះលែង​អ្នក​លេងល្បែង​ខុសច្បាប់ ? ​

ភ្នំពេញ​៖ បន្ទាប់ពី​ខ្ញុំ​បាន​ចុះផ្សាយ​អំពី​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ចុះ​ចាប់​ល្បែងភ្នាល់​បាល់​តាម Internet រួច​ដោះលែង​ទៅវិញ ខ្ញុំ​បានទទួល​ប្រភព​ច្បាស់​ការណ៍​មក​ថា មាន​នាយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​លុច ពាក់​ស័ក្តិ​បួន​កន្លះ ( វរៈសេនីយ៍ទោ ) បាន​រត់ការ​មក​ធា​នាយក​អ្នកលេង​ល្បែងភ្នាល់​បាល់​ខុសច្បាប់ ឲ្យ​ត្រលប់​ទៅវិញ ។ ការរត់​ការដោះលែង​អ្នកលេង​ល្បែង​ហើយ វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មាន​កុំព្យូទ័រ និង ឯកសារ​ភ្នាល់​បាល់​ផង​ត្រូវបាន​ប្រគល់អោយ​ទៅ​មេ​បើក​ល្បែង​វិញ​ទាំងអស់ ។ មន្ត្រីនគរបាល​ថ្នាក់ក្រោម​បានត្រឹមតែ​នាំគ្នា​ឈរ​ក្រវីក្បាល​ដូច​គោ​ស្រាំងទិច ។ តើ​លោក​ស័ក្តិ ៤​កន្លះ​ឈ្មោះ​លុច ជា​អ្នកណា ? សូម​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​មេត្តា​ពិនិត្យមើល​ផង បើ​មាន​នាយ​អាវុធហត្ថ​រត់ការ​កាង​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាងនេះ​មែន​ខូច​ឈ្មោះ​អាវុធហត្ថ​អស់ហើយ ។ ល្បែងស៊ីសង​ជា​ប្រភព​នៃ​ការប្រព្រឹត្ត​បទល្មើស បើ​ចាប់​ហើយ​ដោះលែង​ដូច្នេះ​មិន​ចាប់​ល្អ​ជាង ។
​សង្ឃឹមថា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នឹង​បាន​ជ្រាប​អំពី​ពត៌មាន​នេះ ៕11143376_804416806321800_8848092393008774195_n 11183351_804416786321802_7056702444793383175_n 11231022_804416732988474_4321805021953204462_n 11231745_804416709655143_6179526043753374564_n 10649780_804416626321818_4931260353936132139_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya