ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សួនសត្វ​បែប​​ធម្មជាតិ​ដែល​​អាច​ឲ្យ​ភ្ញៀវទេសចរ​​ទទួល​អារម្មណ៍​ពិតៗ​

សួនសត្វ​បែប​​ធម្មជាតិ​ដែល​​អាច​ឲ្យ​ភ្ញៀវទេសចរ​​ទទួល​អារម្មណ៍​ពិតៗ​

​នេះ​គឺជា​ការ​ទស្សនា​សត្វព្រៃ​ដ៏​ជិត​បំផុត​ដែល​មនុស្ស​យើង​មិន​ធ្លាប់​នឹកគិត​ដល់​។ ភ្ញៀវទេសចរ​មួយក្រុម​បានមក​ទស្សនា​ជាមួយនឹង​ហ្វូង​តោ​ដែល​កំពុងតែ​ស្រេកឃ្លាន​។​
​សួនសត្វ​មួយ​នេះ​មាន​ឈ្មោះថា​OranaWildlie Park ក្នុង​ទីក្រុង​Christchurch ប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន​ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា​និង​ឲ្យ​ចំណី​សត្វព្រៃ​នៅក្រៅ​ទ្រុង​ហើយ​ពួកគេ​នៅក្នុង​ទ្រុង​។​មាន​ភ្ញៀវទេសចរ​ប្រមាណ​២០​នាក់​បាន​ទិញ​សំបុត្រ​ម្នាក់​២៣​ដុល្លារ​ដើម្បី​ចូល​ទស្សនា​ក្នុង​សួនសត្វ​ដ៏​គួរ​ឲ្យ​ស្រៀវ​ខ្លួន​មួយ​នេះ​។​
​នៅពេលដែល​ហ្វូង​តោ​ទាំងនោះ​ឃើញ​មនុស្ស​នៅក្នុង​ទ្រុង​ពួកវា​បាន​លោត​ឡើងលើ​ទ្រុងមាន​ខ្លះទៀត​ខំ​ខាំ​ទ្រុង​ដើម្បី​ចូលរួម​ជាមួយ​ពួក​មនុស្ស​។​យ៉ាងណាមិញ​ទ្រុង​ដែក​មួយ​នេះ​រឹងមាំ​ខ្លាំងណាស់​វា​អាច​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​បាន​១០០%​។​ជាងនេះទៅទៀត​នៅក្នុង​ទ្រុង​ក៏មាន​អ្នក​មើលថែ​សត្វ​ពីរ​នាក់​ចាំ​រក្សា​សុវត្ថិភាព​និង​ឲ្យ​ចំណី​ទៅ​សត្វ​តោ
​ទាំងនោះ​ផងដែរ​៕

ដោយ​៖ អាត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya