ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប្រច័ណ្ឌ​ប្រពន្ធ​ទាញ​កាំបិត​កាប់​បុរស​ម្នាក់​របួសធ្ងន់​

ប្រច័ណ្ឌ​ប្រពន្ធ​ទាញ​កាំបិត​កាប់​បុរស​ម្នាក់​របួសធ្ងន់​

​ខេ​ត្ក​ណ្ដា​ល ៖ បុរស​ម្នាក់​កើត​សេចក្តី​ប្រច័ណ្ឌ​ប្រពន្ធ​យក​កាំបិត​កាប់​ទៅលើ​បុរស​ម្នាក់ទៀត បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​២០ និង​៣០​នាទី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

 
​ជនរងគ្រោះ​ឈ្មោះ ហេង ប៊ុនធឿន ភេទ ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ ជនល្មើស​ឈ្មោះ ទេព ម៉ូត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ជាមួយគ្នា​។​

 
​មុនពេល​កើតហេតុ ម្តាយក្មេក​ជនល្មើស​បាន​ជេរ​កូនស្រី​ខ្លួន ដែល​ត្រូវជា​ប្រពន្ធ​ជនល្មើស ថា ង៉ែ​ង​បើ​ស្រឡាញ់ អា ធឿន (​ជនរងគ្រោះ​) យក​វា​ធ្វើ​ប្តី​ទៅ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក ច្រៀង​នៅមុខ​ផ្ទះ​ខ្លួន ហើយ​ជិះ​កង់​ចេញមក​ផ្លួ​វ ចំណែក​ជនល្មើស​ស្តាប់ឮ ម្តាយក្មេក​ជេរ​ប្រពន្ធ​ខ្លួន ដោយ​ឲ្យ​ប្រពន្ធ​ទៅយក​ជនរងគ្រោះ​ធ្វើជា​ប្ដី ក៏​កើត​សេចក្តី​ប្រច​ណ្ឌ័ ហើយ​បាន​ជិះ​ម៉ូតូ​ទៅបុក​ជនរងគ្រោះ រួច​យក​កាំបិទ​បុ​ង័​តោ​កាប់​ជនរងគ្រោះ​ចំក្បាល បណ្តាល​ឲ្យ​មាន​របួសធ្ងន់  ហើយ​រត់​គេចខ្លួនបាត់ ។​

 
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អន្តរាគមន៍  រួច​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ចំណែក​ជនល្មើស​កម្លាំង​ជំនាញ​កំពុង​បន្ត​ការស្វែងរក​៕dg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya