ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឪពុកចុង​វាយ​សម្លាប់ ខឹង​កូនចុង​មិន​ព្រមទៅ​ដក​ម្អម​ ​

ឪពុកចុង​វាយ​សម្លាប់ ខឹង​កូនចុង​មិន​ព្រមទៅ​ដក​ម្អម​ ​

កំពង់ចាម ៖​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អណ្តូង​តា​ឡឹង ឃុំ​ថ្ម​ពួន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។  ក្មេង​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ ត្រូវបាន​ស្លាប់ ដោយ​ការធ្វើ​ទារុណកម្ម​វាយ​នឹង​ដំបង រួច​អូស​យកទៅ​ទម្លាក់​ទឹក បង្កឡើង​ដោយ​ឪ​ពុង​របស់ខ្លួន គ្រាន់តែ​ខឹង​មិន​ព្រមទៅ​ដក​ម្អម​តាម​ការប្រើ របស់​ឪពុកចុង ។​
មុនពេល​កើតហេតុ កុមារា​ឈ្មោះ ថេ​ង ចាន់​ធឿន អាយុ​១៦​ឆ្នាំ តែងតែបាន​ទៅធ្វើ​ការងារ​នៅឯ​ចម្ការ ហត់នឿយ​ជាប្រចាំ​ថ្ងៃ លុះ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ឪ​ពុង​ចុង​របស់ខ្លួន​ឈ្មោះ សេង ដេ​ត អាយុ​៤៥​ឆ្នាំ បាន​ប្រើ​ឲ្យ​ក្រោក​ទៅ​ដក​ម្អម ដើម្បី​យកមក​ទុក​ធ្វើ​ម្ហូប និង​លក់ ប៉ុន្តែ​កុមារា ថេ​ង ចាន់​ធឿន អាច​ជាការ​យឺតយូរ ក្រោក​មិនទាន់ ព្រោះ​ខ្លួន​ហត់នឿយ​នឹង​ការងារ មិនបាន​ដេក​ស្កប់ស្កល់ បែរជា​ឪពុកចុង​យល់ឃើញថា ខ្លួន​ប្រើ​មិនបាន និង​មិន​ព្រម​ក្រោក​ក៏​ខឹងច្រឡោត ទាញ​ដំបង​វាយ​ទៅលើ​ដងខ្លួន​យ៉ាង​កម្រោល បណ្តាល​ឲ្យ​កុមារា ថេ​ង ចាន់​ធឿន សន្លប់​បាត់ស្មារតី ទើប​ឪពុកចុង​បាន​អូស​ទម្លាក់​ទឹកស្រះ រហូតដល់​ស្លាប់ ។​
​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​កើតហេតុ​ជនបង្ក​ដែល​ត្រូវជា​ឪពុកចុង បាន​រត់គេចខ្លួន ហើយ​កុមារារ​រង គ្រោះ​ក៏បាន​ស្លាប់​នៅក្នុង​ទឹក ទើប​សាច់ញាតិ និង​បងប្អូន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះមក​ពិនិត្យ ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព ពិតជា​ឃើញ​មាន​ស្នាម​ជាំ​ដោយ​ការ​វាយ​នឹង​ដំបង​រឹង ត្រូវជា​ច្រើន​កន្លែង ។ សមត្ថកិច្ច​កំពុង​ស្វែងរក​ការចាប់ខ្លួន​ជនដៃដល់​ជា​ឪពុកចុង​យកមក ផ្តន្ទាទោស​តាមច្បាប់ ៕
22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya