ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អង្គរក្ស​មន្ត្រី ង​៧០ សម្លាប់​និង​វាយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែក​តាសេក ​

អង្គរក្ស​មន្ត្រី ង​៧០ សម្លាប់​និង​វាយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែក​តាសេក ​

ភ្នំពេញ​៖​ក្រោយ​កើតហេតុ​បន្តិច​ជនសង្ស័យ​២​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ប៉ុន្តែ​មូលហេតុ​ផ្តើមចេញ​ពីអ្វី​ឱ្យ​ពិតប្រាកដ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ ។​

​បើតាម​សមត្ថកិច្ច បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន​ក្រុម​អង្គរក្ស​យាម​ដី​ឡូ​តិ៍​របស់ លោក វង្ស ខាន់​សា​រិ​ទ្ធិ ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​ពាក់​ផ្កាយ​២ នៅ​កងពលតូច ង​៧០ បាននាំគ្នា​ព្រួត​វាយ នៅ​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​អង្គរក្ស​របស់លោក វង្ស ខាន់​សារិទ្ធ វាយ​រហូតដល់​ស្លាប់​នេះ មានឈ្មោះ ធឿន មាន​ទីលំនៅ សង្កាត់​ព្រែក​ព្នៅ និង​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ជ័យ សុ​ភ័​ក្រ រងរបួស​ធ្ងន់​។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ធឿន​បាន​ជិះ​រថយន្ត​បំ​រ៉ុង​ទៅយក​ប្រពន្ធ​នៅ​ផ្សារ​ព្រែក​ព្នៅ លុះ​មកដល់​ចំនុចកើតហេតុ​ប្រទះឃើញ​ជនបង្ករ​មួយក្រុម​បាន​ចង្អុលមុខ​គាត់ បន្ទាប់មក​គាត់​បាន​តេ​ទៅ​ប្អូន​គាត់​ឈ្មោះ ជ័យ សុ​ភក្ត្រ​ដែល​ធ្វើជា​ប៉ូលីស​ប៉ុស្តិ៍​នៅ​ព្រែក​តាសេក​ឲ្យ​មក ។ បន្ទាប់មក​ប្អូន​របស់គាត់​បានមក​ដល់​កន្លែងកើតហេតុ​ក៏​ដើរ​សំដៅ​ចូលទៅ​សួរនាំ​ក៏ត្រូវ​ជន​ទាំ​នោះ​វាយ​ឲ្យ​សន្លប់​ថែមទាំង​បាន​ចូលទៅ​វាយ​ឈ្មោះ​ធឿន​ត្រូវជា​បង​នៅក្នុង​ឡាន​បណ្តាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ៕
d34171 34172

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya