ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » នគរបាល​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ចំណុច នៅ​ភូមិ​ពោធិ​រាម្មា​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ឈ្មោះ ហាក់ ម៉េង​ហ៊ អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង​ដែល​នគរបាល​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច  ថង​ផ្លាស់​ស្ទិ​ច​សំរាប់​ច្រក​ថ្នាំញៀន​ចំនួន​០៣ លុយ​ដុល្លារ​ក្លែងក្លាយ ចំនួន​១១០​ដុល្លារ​ក្រដាស​៥០​ដុល្លារ​០២​សន្លឹក​ក្រដាស​១០​ដុល្លារ​០១​សន្លឹក កញ្ចប់​បារី​ហ្វី​ន​ចំនួន​០១​កញ្ចប់​ឧបករណ៍ប្រើប្រាស់ និង​សំរាប់​វេច​ខ្ចប់​មួយចំនួន ទូរ​សព្ទ័​ម៉ាក​សាំ​ស៊ុ​ង​២​គ្រឿង​កាបូបដៃ​តូច​ចំនួន​១ ។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ដថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya